29/07/2018 09:32 GMT+7 Email Print Like 0

នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc អបអរសាទរការ​បង្កើត​ជើង​ហោះហើរ​ត្រង់​វៀតណាម- Los Angeles​


 នាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាម លោក Nguyen Xuan Phuc អញ្ជើញទទួលជួប
ជាមួយអភិបាលទីក្រុង Los Angeles  អាមេរិក លោក Eric Garcetti 

 នាយករដ្ឋមន្ត្រី អបអរសាទរការបង្កើតជើងហោះហើរត្រង់វៀតណាម - Los Angeles។ នាយក​រដ្ឋមន្ត្រី​រដ្ឋាភិបាល​វៀត​ណាម លោក Nguyen Xuan Phuc បានអះ អាងដូច្នេះ នៅក្នុងពិធី​ទទួល​ជួប​ជាមួយ​អភិបាល​ទីក្រុង​ Los Angeles  អាមេរិក លោក Eric Garcetti នាព្រឹកថ្ងៃទី២៨ ខែកក្កដា ឆ្នាំ​២០​១៨ នៅទីក្រុ​ងហាណូយ។ 
 
ដោយសង្កត់​ធ្ងន់ទៅលើការអភិវឌ្ឍយ៉ាងល្អប្រសើនៃទំនាក់ទំនងរវាងប្រទេសទាំងពីរ វៀតណាម-អាមេរិកនោះ នាយករដ្ឋ​មន្ត្រីលោក Nguyen Xuan Phuc បានលើកច្បាស់ ថា វៀតណាមជានិច្ចកាល ចាត់ទុក​អាមេរិក​ជាដៃ​គូ​សំខាន់​ជួរមុខ​និងមានបំណង​ជម្រុញ​ទំនាក់​ទំនង​ភាព​ជាដៃគូលើ​គ្រប់​ជ្រុង​ជ្រោយ​រវាង​ប្រទេស​ទាំង​ពីរ​ឲ្យកាន់​តែ ​អភិវឌ្ឍន៍ជាក់ស្តែងប្រកបដោយប្រសិ​ទ្ធភាព។
 ​
ក្នុងឱកាស​នេះ លោកមានបំណងចង់ឲ្យសហគ្រាសនានារបស់អាមេរិក ក្នុងនោះមានទាំង​សហគ្រាស​អាមេរិក​ដើម​កំណើត​វៀតណាម ជម្រុញឲ្យរដ្ឋាភិបាល​អាមេរិក ទទួលស្គាល់យ៉ាងឆាប់ៗ ​បទ​បញ្ញត្តិ​សេដ្ឋកិច្ច​ទីផ្សារ​សម្រាប់​វៀត​ណាម​។
 
លោកនាយ​ករដ្ឋមន្ត្រីក៏បានស្នើឲ្យរដ្ឋ California និងទីក្រុង Los Angeles បង្ក លកណៈងាយ​ស្រួល​សម្រាប់​បងប្អូន​ជន​ជាតិអាមេរិកដើមកំណើតវៀតណាម ក្នុង​ការសិក្សាធ្វើពលកម្មនិងរស់នៅអាម​រិកផងដែរ៕​

 

តាម VOV5 - ​វិទ្យុសំឡេង​វៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ