28/07/2018 11:23 GMT+7 Email Print Like 0

នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc អញ្ជើញចូលរួមពីធីប្រគល់​ប័ណ្ណ​មាតុភូមិកត់ត្រា​នូវគុណបំណាច់​

 ក្នុងឱកាសរំលឹកខួបលើកទី៧១នៃទិវាយុទ្ធជនពលី យុទ្ធជនពិការ (ថ្ងៃទី២៧ខែកក្កដា១៩៤៧-ថ្ងៃទី២៧ខែ​កក្កដា​ឆ្នាំ២០១៨​) នាយប់ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ​២០​១៨ នាយករដ្ឋមន្ត្រីរដ្ឋាភិបាល​វៀតណាម លោក ​Nguyen Xuan​ Phuc បានអញ្ជើញចូលរួមកម្មវិ​ធីទូរទស្សន៍ផ្សាយបន្តផ្ទាល់ស្តី​ពី ពិធីប្រគល់​ប័ណ្ណ​មាតុ​ភូមិ​កត់​ត្រា​នូវ​គុណ​បំណាច​ និ​ងបើកសម្ពោធដាក់ឲ្យដំណើរការវែបសាយអេឡិចត្រូនិក ​ស្តីពីយុទ្ធជនពលី ផ្នូរ​យុទ្ធជន​ពលី​និង​ឈាបន​ដ្ឋាន​យុទ្ធ ជនពលី (​តាមអាស័យដ្ឋាន៖ www.tho​ngtinlietsi.g​ov.v​n)។

ព្រឹត្តិការណ៍​នេះត្រូវបានប្រារព្ធនៅឈាបនដ្ឋានយុទ្ធជនពលីទីរួមស្រុក Son Tay (នៃទីក្រុងហាណូយ)។ ក្នុង​បរិយាកាស​​ដ៏ពិសិដ្ឋនេះ ​នាយករដ្ឋមន្ត្រី លោក Nguyen Xuan Ph​uc និង​តំណាង​ទាំង​អស់​ដែល​បាន​ចូល​រួម​ក្នុង​ពិធី​ អញ្ជើញ​អុជធូប រំលឹក​វិញ្ញាណក្ខ័ន្ធ តបស្នងសងគុណ​ចំពោះវីរៈយទ្ធជន​ពលីនៅ​ឈាបនដ្ឋាន​យុទ្ធជន​ពលី​ទីរួម​ស្រុក Son Tay​ ផងដែរ។

​ 
 នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc អញ្ជើញអុជធូបគោរព្ធវិញ្ញាណក្ខ័ន្ធយុទ្ធជនពលី

ក្នុងពិធី ​នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc និងប្រធានគណៈចាត់តាំងមជ្ឈិម​ លោក Pham Minh Chinh ​បាន​គោរពប្រគល់ប័ណ្ណមាតុភូមិតកត់ត្រានូវ​គុណបំណាច់ ចំពោះគ្រួសារយុទ្ធជនពលីចំ​នួន​៣០គ្រួសារដែល​តំណាង​ឲ្យគ្រួសារទាំង៤៤២ ដែបានទទួលប័ណ្ណមាតុភូមិកត់ត្រានូ​បគុណបំណាច់នាឱកាសនេះ។
 
នា​យក​រដ្ឋមន្ត្រីលោក Nguyen Xuan Phuc ក៏បានអញ្ជើញចុចប៊ូតុងបើកឲ្យដំណើរការវែបសាយអេឡិចត្រូនិក ស្តីពី យុទ្ធជនពលី ផ្នូរយុទ្ធជនពលីនិងឈាបនដ្ឋានយុទ្ធ ជនពលី (តាមអាស័យដ្ឋាន៖ www.thongtinlietsi.gov.vn)។ អញ្ជើញថ្លែងមតិក្នុងពិធី នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc បានលើក​ច្បាស់​ថា៖​ “តាងនាមថ្នាក់ដឹកនាំបក្ស រដ្ឋនិងរណសិរ្សមាតុភូមិវៀតណាម ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះ​សាច់ញាតិគ្រួសារយុទ្ធជនពលីដែលមានវត្តមាននៅទីនេះ ទទួលប័ណ្ណមាតុភូមិ កត់​ត្រានូ​វគុណ​បំណាច់​ក្រោយ​រយៈពេល​ច្រើនឆ្នាំរំពឹងរង់ចាំ។ យើងទាំងអ​ស់គ្នាបាន​ខ្នះខ្នែងទ​ទួល​បាន​លទ្ធផល​គួរឲ្យកត់​សម្គាល់​ជាច្រើន​ប៉ុន្តែយើង​គប្បីខំប្រឹងប្រែងថែម ទៀត ដើម្បីជនមានគុណូបការៈនឹងបាន​លើកតំកើងយ៉ាងសក្តិសម ហើយត្រូ​វ​យក​ចិត្តទុកដាក់ដល់ការងារថែទាំទាំ​ងខាងសំភារៈ និងខាងស្មារតីជូនចំពោះជនមានគុណូបកា​រៈ សាច់ញាតិ​ជន​មានគុណូបការៈឲ្យកាន់តែល្អប្រ​សើថែមទៀ​ត ”។

 
 នាយករដ្ឋមន្ត្រីលោក Nguyen Xuan Phuc ក៏បានអញ្ជើញចុចប៊ូតុងបើកឲ្យដំណើរការវែបសាយអេឡិចត្រូនិក
ស្តីពី យុទ្ធជនពលី ផ្នូរយុទ្ធជនពលីនិងឈាបនដ្ឋានយុទ្ធជនពលី
មុននោះ នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc អញ្ជើញជួបធ្វើការជាមួយថ្នាក់ដឹកនាំទីរួមស្រុក Son Tay ដោយផ្ទៀង​ស្តាប់នូវរបាយការណ៍​ស្តីពីស្ថានភាព​អភិវឌ្ឍន៍សេដ្ឋកិច្ច​សង្គមនិងការ​ងារថែទាំជន​មានគុណូបការៈ​ទូទាំងស្រុក​ផងដែ​រ៕
 
តាម VOV5 - ​វិទ្យុសំឡេងវៀតណាម​
 
បណ្តាព័ត៌មានបានផ្សាយ