27/07/2018 09:51 GMT+7 Email Print Like 0

នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc ទទួលជួបឧបនាយករដ្ឋមន្រ្តី អគ្គអធិការរដ្ឋាភិបាលឡាវ


 នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc (ខាងស្ដាំ) ទទួលជួបឧបនាយករដ្ឋមន្រ្តី អគ្គអធិការរដ្ឋាភិបាលឡាវ លោក Bunthoong Chitmany (រូបថត៖ TTXVN)

 នៅក្នុងជំនួបជាមួយឧបនាយករដ្ឋមន្រ្តី ប្រធានគណៈកម្មាធិការត្រួតពិនិត្យ មជ្ឈឹម​និង​ជា​អគ្គ​អធិការ​រដ្ឋាភិបាល​ឡាវ​លោក Bunthoong Chitmany នាថ្ងៃទី២៦ ខែកក្កដា នាយករដ្ឋមន្រ្តីវៀត ណាមលោក Nguyen Xuan Phuc បានឲ្យដឹងថា វៀតណាមបានសម្រេចផ្ដល់ប្រាក់ឧបត្ថម្ភប្រមាណ២សែនដុល្លាអាមេរិក​ជូន​ចំពោះ​រដ្ឋាភិបាល​ឡាវ​ ដើម្បីជំនះពុះពារលើផលវិបាកដោយឧប្បត្តិហេតុបាក់ទំប់វារី អគ្គីសនីនៅខេត្ត Attapeu បណ្ដា​ល​ឡើង​។​
 
រួមជាមួយគ្នានោះ លោកនាយករដ្ឋ មន្រ្តី​បាន​បញ្ជា​ណែនាំ​ឲ្យគណៈ​កម្មាធិការ​ជាតិ​ទទួល​បន្ទុក​ការទប់​ទល់​នឹង​ឧប្បត្តិ​ហេតុ ​គ្រោះធម្មជាតិនិងស្វែងរកជួយសង្គ្រោះ សហការជាមួយក្រសួងការបរ ទេ​សនិង​ស្ថាប័ន​ទាក់​ទិន​នានា​ ធ្វើការស្រាវជ្រាវយ៉ាងបន្ទា​ន់ដើម្បីផ្តល់យោបល់ ស្ដីពីការ​ជួយ​ឧបត្ថម្ភ​ប្រទេស​ឡាវ​នៅ​កន្លែង​កើត​ហេតុ​ផង​ដែរ​។
 
តាងនាមរដ្ឋាភិបាលនិងប្រជាជនវៀតណាម នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc បា​ន​ផ្ញើរ​ការ​សាក​សួរ​សុខ​ទុក្ខ​និង​ការចែករំលែកដ៏ជ្រាលជ្រៅទៅដល់ បក្ស រដ្ឋាភិបាលនិងប្រជាជនឡាវ ចំពោះការបាត់​បង់​និង​ការ​ខូច​ខាត​ដ៏​ធ្ងន់ធ្ងរក្នុង ឧប្បត្តិហេតុបាក់ទំនប់វារីអគ្គីសនីនៅខេត្ត Attapeu។ ឧបនាយករដ្ឋមន្ត្រីឡាវ លោក Bunthoong Chitmany បានថ្លែងអំណរគុណជូនចំពោះថ្នាក់ដឹកនាំបក្ស រដ្ឋ និងប្រជាជនវៀតណាម ដែល​បាន​សាក​សួរសុ​ខទុក្ខ លើកទឹកចិ​ត្ត និងជួយ ឧបត្ថម្ភ​ទាន់​ពេល​វេលា​ប្រជាជន​ឡាវ​ក្នុង​ឧប្បត្តិ​ហេតុ​បាក់​ទំនប់​វារីអគ្គីសនី​នៅខេ​ត្ត Attapeu។
 
​ផ្លាស់ប្ដូរមតិ​ជាមួយលោក Bunthoong Chitmany នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc បានសង្កត់ធ្ងន់ថា រដ្ឋាភិបាល​វៀតណាមលើកទឹកចិត្តនិង បង្កលក្ខណៈងាយស្រួលដើម្បីបង្កើនកិច្ច​សហប្រតិបតិ្តការ​អំពីកា​រ​ងារ​អធិការ​កិច្ច ដោះស្រាយបណ្ដឹងតវ៉ា និងបង្ការប្រឆាំងអំពើពុករលួយ ក្នុងនោះមានការទទួល និងបណ្ដុះ​បណ្ដាល​កម្មាភិបាល​អធិការ​កិច្ចតាមសំណូមពររបស់អធិការកិច្ចរដ្ឋា​ភិបាល​ឡាវ៕

 

តាម VOV5 - ​វិទ្យុសំឡេង​វៀតណាម

បណ្តាព័ត៌មានបានផ្សាយ