25/07/2018 10:15 GMT+7 Email Print Like 0

នាយករដ្ឋមន្រ្តីវៀតណាមធ្វើជាអធិបតីសន្និសីទស្ដីពី​យន្តការ​បង្អួចជាតិ​តែមួយនិង​យន្តការបង្អួច​អាស៊ាន​តែមួយ​


 នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc (ខាងស្ដាំ) និងបណ្ដាតំណាងចូលរួមសន្និសីទ (រូបថត៖ VGP)

 នាព្រឹកថ្ងៃទី២៤ ​ខែកក្កដា ឆ្នាំ​២០១៨ នៅរដ្ឋធានីហាណូយ នាយក​រដ្ឋមន្រ្តីវៀតណាម លោក Nguyen​ Xuan Phuc បានអញ្ជើញធ្វើជាអធិបតី​ក្នុងសន្និសីទជំរុញការ អភិវឌ្ឍយន្តការបង្អួចជាតិតែមួយ យន្តកា​រ​បង្អួច​អាស៊ាន​ តែមួយ និងបង្កភាពងាយស្រួលសំរាប់ការផ្លាស់ប្ដូរពាណិជ្ជកម្ម។

ថ្លែង​​មតិ​សន្និ​ ដ្ឋានសន្និសីទនេះ នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc អះអាងថា នាពេល ខាងមុខ ត្រូវ​ការ​បន្តកាត់បន្ថយការចាយវាយសំរាប់សហគ្រាសនិងប្រជាជន។ លោកក៏សំណូមពរឲ្យក្រសួង ស្ថាប័ន​គ្រប់​ជាន់​ថ្នាក់​​បន្ត​ជំរុញខ្លាំងការកែទម្រង់ បែបបទរដ្ឋបាល និងកែលំអបរិយាកាសវិនិយោគធ្វើអាជីវកម្មផងដែរ។
 
“ខ្ញុំ​សំណូមពរឲ្យស្ថាប័នទាក់ទិនទាំងអស់នៃវៀតណាម ត្រូវដាក់ចេញ កំណែ​ទម្រង់​ដែល​មាន​ចរិត​លក្ខណៈ​លោត​ផ្លោះជាង​ មានប្រសិទ្ធភាពជាង និង ជាក់ស្ដែង​ជាង ជាពិសេសគឺ​ការងារ​គ្រប់​គ្រង​ឯកទេស​ចំពោះ​ទំនិញ​នាំ​ចេញ​ នាំ​ចូល ដើម្បីរួមចំណែកជំរុញការនាំចេញនាំចូល ​ផ្លាស់ប្ដូរពាណិជ្ជកម្មក្នុងតំបន់ និងលើ​ពិភពលោក។​ នេះគឺ​ជាកម្លាំងចលករ​នៃខឿនសេដ្ឋកិច្ចវៀតណាម។ ទន្ទឹមនឹងនោះ ត្រូវបង្ការប្រ​ឆាំងការក្លែងបន្លំពាណិជ្ជកម្ម ការ​រត់​ពន្ធ និងការពារ សុខភាពសំរាប់ប្រជាជននិងស​ង្គមទាំងមូល។ ដូច្នេះហើយមិនអាចខ្វះបានឡើ​យ នូវ​យន្តការ​សំខាន់មួយ​ សំដៅកាត់ទោសករណីរំលោភបំពានទៅលើបទបញ្ញត្តិ ស្ដីពីសុវត្ថិភាពចំណីអាហារនិង​ការ​ក្លែង​បន្លំ​ពាណិជ្ជកម្ម”​។
 
នាយករដ្ឋមន្រ្តីលោក ​Nguyen Xuan Phuc មានគោលបំណងថា វៀតណាម ត្រូវជាទីកន្លែងដែល​អនុវត្តន៍​យ៉ាង​ល្អបំផុត​រាល់ការ​សន្យាអន្តរជាតិ។ មកដល់វៀត ណាម សហគ្រាសបរ​ទេសនិង ភ្ញៀវទេសចរ​នឹង​មាន​បរិយាកាស​ដ៏ល្អនិង​ងាយ ​ស្រួលបំផុត៕​ ​

 

តាម VOV5 - ​វិទ្យុសំឡេង​វៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ