25/07/2018 10:15 GMT+7 Email Print Like 0

នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phuc អញ្ជើញទទួលជួបប្រធាន រដ្ឋសភាអូស្ត្រាលី


 (រូបថត៖ VOV)

 ព្រឹកថ្ងៃទី២៤ ខែកក្កដា ឆ្នាំ​២០១៨​ នៅរដ្ឋធានីហាណូយ នាយករដ្ឋមន្រ្តី​វៀតណាម លោក Nguyen Xuan Phuc បាន​អញ្ជើញ​ទទួលជួប សន្ទនាជាមួយប្រធាន​រដ្ឋសភាអូស្ត្រាលី លោក Tony Smith។ នៅទីនេះ លោក Tony Smith បានឲ្យដឹង ថា រដ្ឋសភាអូស្ត្រាលីមានគោលបំណង​ចង់បង្កើនថែមទៀត​ទំនាក់ទំនងសហ ប្រតិបតិ្តការ​ជាមួយ​រដ្ឋស​ភា​និងរដ្ឋាភិបាលវៀតណាម។
 
រីឯខ្លួនវិញ ​នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc បានសង្កត់ធ្ងន់ថា វៀតណាម​ប្ដេជ្ញា​ចិត្ត​អនុម័ត​លើ​កិច្ច​ព្រម​ព្រៀង​ពាណិជ្ជកម្មលើគ្រប់ជ្រុងជ្រោយនិងជឿនលឿនសំរាប់ភាពជាដៃគូអន្តរប៉ាស៊ីហ្វិក (CPTPP) ក្នុងឆ្នាំ២០១៨ ហើយ​នឹង សហការយ៉ាងស្អិតរមួតជាមួយអូស្ត្រាលីក្នុងការលាតត្រដាងអនុវត្តន៍កិច្ចព្រម ព្រៀងនេះ។ លោក Nguyen Xuan Phuc មានគោលបំណងថា អូស្ត្រាលីបន្តគាំទ្រ វៀតណាម​ក្នុង​វិស័យ​នានា​ដូច​ជា​ហេដ្ឋា​រចនា​សម្ព័ន្ធ​ កសិកម្ម​ជនបទ កាត់បន្ថយ ភាពក្រីក្រ ទប់ទល់នឹងបម្រែប​ម្រួលអាកាសធាតុជាដើម​។
 
នាយករដ្ឋម​ន្រ្តីវៀតណាម លោក Nguyen Xuan Phuc អះអាងថា រដ្ឋសភា និង​រដ្ឋាភិបាលវៀត ​ណាមវាយ​តំលៃខ្ពស់និង​មានគោល​បំណងថា អូស្ត្រលីបន្ត គាំទ្រទស្សនៈរបស់អាស៊ាននិ​ងវៀតណាមក្នុងបញ្ហាសមុទ្រ ​ជំរុញ​ការ​អនុវត្ត​យ៉ាង ម៉ឺងម៉ាត់និងពេញលេញនូ​វ DOC ហើយឆ្ពោះទៅការសម្រេចCO​C។ ចំពោះបញ្ហា នេះ ប្រធា​ន​រដ្ឋ​សភា​អូស្ត្រលី​លោក Tony Smith បានលើកច្បាស់ថា អូស្ត្រលី ​គោរពសេរីភាពនាវាចរ​ណ៍ ហើយ​ឯកភាព​ជាមួយ​ទស្សនៈ​នេះ មិ​នត្រឹមតែនៅក្នុង សេចក្ដីប្រកាសនៅអូ​ស្ត្រលីនិង វៀតណាមប៉ុណ្ណោះ​ទេ ថែមទាំង​នៅគ្រប់​ទីក​ន្លែង​ លើពិភព​លោក​ទៀត​ផង​៕

 

តាម VOV5 - ​វិទ្យុសំឡេង​វៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ