20/07/2018 14:32 GMT+7 Email Print Like 0

នាយករដ្ឋមន្ត្រីរដ្ឋាភិបាល លោក Nguyen Xuan Phuc អញ្ជើញទទួលជួប​ជាមួយប្រធាន​អង្គការពន្លឿន​ពាណិជ្ជកម្ម​ជប៉ុន​


 នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc អញ្ជើញទទួលជួបជាមួយប្រធានអង្គការពន្លឿនពាណិជ្ជកម្មជប៉ុន
លោក   Hiroyuki Ishige (រូបថតៈ TTXVN)

 កែលំអបរិយាកាសវិនិយោគ​ធ្វើអាជីវកម្មជាភារកិច្ចស្នូល និងជាប្រចាំរបស់រដ្ឋាភិបាលវៀតណាម។​ នេះជាការ​អះអាង​របស់​នាយករដ្ឋ​មន្ត្រីរដ្ឋាភិបាលវៀត​​ណាម លោក Nguyen Xuan Phuc នៅក្នុងពិធី​ទទួលជួប​ជាមួយ​ប្រធាន​អង្គការ​ពន្លឿនពាណិជ្ជកម្មជប៉ុន (J​ETRO) Hiroyuki​ Ishige។ 
 
ក្នុងជំនួបនេះ នាយក​រដ្ឋមន្ត្រី លោក Nguyen Xuan Phu​c បានឲ្យដឹងថា វៀតណាមកំពុង​ផ្តោតសំខាន់​លើការស្ថិរភាពម៉ាក្រូ​សេដ្ឋកិច្ច ​ពង្រឹងច្បាប់ អភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័​ន្ធនិងអភិវឌ្ឍន៍ប្រភពធន​ធានមនុស្ស។
 
នាយក​រដ្ឋមន្ត្រី លោក Nguyen Xu​an Phuc សង្ឃឹមថា នាពេលខាងមុខ​ជ​ប៉ុននឹង ឈានដល់នាំមុខគេ អំពី​ទុន​វិ​និយោគ​ FDI និងទេសចរណ៍ចូលមកវៀ​តណាម​។ ទន្ទឹមជាមួយគ្នានោះ សង្ឃឹមថា ​ជប៉ុន្តែ​នឹង​ធ្វើការវិនិយោគ​ចូល​វៀត​​ណាមលើវិស័យអភិ វឌ្ឍន៍ហេដ្ឋារចនា​សម្ព័ន្ធ ឧសហ្សាហកម្មឧបត្ថម្ភ អា​កាសចរណ៍​និង​សណ្ឋាគារ​ជា​ដើម។
 
រីឯខ្លួនវិញ លោក​ Hiroyuki Ishige ក៏មានបំណងចង់ឲ្យវៀតណា​មនិងជប៉ុន ដើរ ឈានមុខគេក្នុង​ការអនុវត្ត​កិច្ចព្រម​ព្រៀង​គ្រប់ជ្រុងជ្រោយនិងជឿនលឿនសម្រា​ប់ភាពជាដៃគូអន្តរប៉ាស៊ីហ្វិក (​CPTPP)  រួមទាំងសង្ឃឹមថា កិច្ចព្រ​មព្រៀង​នេះនឹងបានអនុវត្តន៍យ៉ា​ងឆាប់ៗ នាំមកនូវផល​ប្រយោជន៍​ជាក់ស្តែង​សម្រាប់ភាគី​ទាំង​ពីរ​៕

 

តាម​ VOV5 - វិទ្យុសំឡេង​វៀតណាម​
 

បណ្តាព័ត៌មានបានផ្សាយ