06/07/2018 10:00 GMT+7 Email Print Like 0

នាយករដ្ឋមន្ត្រី Nguyen Xuan Phuc អញ្ជើញចូលរួមសន្និសីទទូទាំងប្រទេសស្តីពីការអភិវឌ្ឍចីរភាព

នារសៀលថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០១៨ ក្រោមអធិបតីរបស់នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phuc សន្និសីទទូទាំងប្រទេសស្តីពីការអភិវឌ្ឍប្រកបដោយចីរភាពឆ្នាំ២០១៨បន្តធ្វើការពិភាក្សាលើបញ្ហានិងដំណោះស្រាយ​ ដើម្បីជម្រុញនិងលើកកម្ពស់សមត្ថភាពប្រកួតប្រជែងនិងការអភិវឌ្ឍប្រកបដោយចីរភាពក៏ដូចជាវិធានការ ដើម្បីជម្រុញ​ដំណើរការអនុវត្តន៍យុទ្ធសាស្ត្រកំណើនបៃតងនិងការអភិវឌ្ឍប្រកបដោយចីរភាពនៅ​វៀត​ណាម។

 នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc អញ្ជើញថ្លែងមតិក្នុងសន្និសីទ (រូបថតៈ  VGP/Quang Hiếu)

អញ្ជើញថ្លែងមតិនៅទីនេះ នាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាម លោក Nguyen Xuan Phuc បានចាត់ទុកថា សន្និសីទលើកនេះជាឱកាស ដើម្បីសហគមន៍សហគ្រាសជួបសន្ទនាផ្ទាល់ជាមួយថ្នាក់ដឹកនាំបក្ស រដ្ឋាភិបាលនិងក្រសួងស្ថាប័ននានា សំដៅបង្កើនការជួយឧបត្ថម្ភពីរដ្ឋាភិបាលចំពោះការអភិវឌ្ឍប្រកបដោយចីរភាពរបស់សហគ្រាសនានានៅវៀតណាម។ នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc បានជឿជាក់ថា ជាមួយនឹងការខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាល ការរួមដំណើររបស់សហគ្រាសនានា រាប់ទាំងការស្រុះចិត្តគំនិតរបស់សង្គមទាំងមូល ការគាំទ្រនិងសហប្រតិបត្តិការរបស់សហគមន៍អន្តរជាតិនោះ វៀតណាមនឹងសម្រេចទាំងស្រុងរាល់គោលដៅអភិវឌ្ឍន៍​ចីរភាពនិងរបៀបវារៈ២០៣០របស់អង្គការសហប្រជាជាតិដោយលទ្ធផលល្អបំផុត។ នាយករដ្ឋមន្ត្រី លោក​ Nguyen Xuan Phuc បានអះអាងថា៖

“គោលនយោបាយមុនក៏ដូចជាក្រោយរបស់វៀតណាម គឺអភិវឌ្ឍន៍វិស័យសេដ្ឋកិច្ចឲ្យដើរទន្ទឹមនិងការអភិវឌ្ឍបរិស្ថាន ឆ្ពោះទៅរកតម្រូវការខ្ពស់ក្នុងការអភិវឌ្ឍប្រកបដោយចីរភាព។ តាមនោះ គោលដៅអភិវឌ្ឍន៍ប្រកបដោយ​​ចីរភាពចំនួន១៧របស់អង្គការសហប្រជាជាតិ ជាការ បើកទូលាយអំពីយុទ្ធសាស្ត្រដើម្បីវៀតណាមអនុវត្តន៍យុទ្ធសាស្ត្រកែទម្រង់និងការអភិវឌ្ឍរបស់ខ្លួនដោយរួមបញ្ចូលនូវគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព​​របស់អង្គការសហប្រជាជាតិមុនឆ្នាំ២០៣០។ ជនជាតិវៀតណាមជឿជាក់លើខ្លួន ប្តេជ្ញាបោះជំហានទៅមុខឲ្យ​សមស្របជាមួយនិន្នាការនៃយុគសម័យនិងធ្វើសមាហរណកម្មអន្តរជាតិរបស់វៀតណាម”។

ក៏នៅក្នុងសន្និសីទ វាគ្មិនក៏បានសង្កត់ធ្ងន់អំពីសារៈសំខាន់របស់សហគ្រាសក៏ដូចជាការសុ្រះចិត្តគំនិតនិងការខិតខំប្រឹងប្រែងរបស់សមាសភាពទាំងអស់ក្នុងសង្គម។ លោក Ousmane Dione នាយកធនាគារពិភពលោកប្រចាំនៅវៀតណាមបានជម្រាបអំពីនិន្នាការធំៗដែលអាចកំណត់ជារូបរាងខឿនសេដ្ឋកិច្ចវៀតណាមនាពេលខាង​មុខ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ