02/07/2018 07:19 GMT+7 Email Print Like 0

នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc អញ្ជើញចូលរួមសន្និសីទពន្លឿនការវិនយោគនៅខេត្ត Thai Nguyen

នាថ្ងៃទី១ ខែកក្កដា ឆ្នាំ២០១៨ នៅទីក្រុង Thai Nguyen អញ្ជើញថ្លែងមតិនៅសន្និសីទពន្លឿនការវិនិយោគនៅខេត្ត Thai Nguyen ឆ្នាំ២០១៨ នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc បានសង្កត់ធ្ងន់ថា៖ គ្មានពេលណាៗទាំងអស់ដែល ខេត្ត Thai Nguyen ឈរចំពោះមុខឱកាសផ្លាស់ប្តូរថ្មីអំពីរូបសណ្ឋានកំណើនធំៗដូចឥឡូវនេះនៅឡើយ ដោយសារល្បឿនកំណើនសេដ្ឋកិច្ចខ្ពស់ កម្រិតវិនិយោគសង្គមសរុបកើនឡើង។

នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc អញ្ជើញថ្លែងមតិក្នុងពិធី

ជាពិសេស Thai Nguyen ជាមជ្ឈមណ្ឌលបណ្តុះបណ្តាលធំទី៣លើទូទាំងប្រទេស បន្ទាប់ពីទីក្រុងហាណូយនិងទីក្រុងហូជីមិញ។ ទាំងអស់នេះជាប្រភពធនធានមនុស្សសំខាន់សម្រាប់ការផ្លាស់ប្តូររូបសណ្ឋានកំណើនទៅទិសឧស្សាហកម្មទំនើបនិងការផ្លាស់ប្តូរថ្មីច្នៃប្រឌិត៖

“Thai Nguyen ជាខេត្តមួយមានឧត្តមភាពអំពីទីតាំងភូមិសាស្ត្រដែលស្ថិតក្នុងតំបន់យុទ្ធសាស្ត្ររបស់រដ្ឋធានី ថែមទាំងមានហេដ្ឋារចនាសម្ព័ន្ធងាយស្រួល។ ខេត្តមានខឿនសេដ្ឋកិច្ចស្វាហាប់ដោយបានរួមបញ្ចូលការអភិវឌ្ឍទាំង FDI និងការវិនិយោគក្នុងស្រុក។ ប្រការពិសេសរបស់ខេត្ត Thai Nguyen ដែលខុសជាមួយនឹងខេត្តដទៃគឺ Thai Nguyen ពោរពេញទៅដោយសក្តានុភាពអំពីផលរ៉ែ ដូចជា ធ្បូងថ្ម ទីតានសំណប៉ាហាំង មាស ស្ពាន់ជាដើម។
នេះជាមូលដ្ឋានដើម្បីកសាងផ្នែកឧស្សាហកម្មរ៉ែ ច្នៃប្រឌិតដើម្បីបម្រើោយុទ្ធសាស្ត្រឧស្សាហូបនីយកម្មប្រ ទេស​ជាតិ​និងនាំចេញ។ វិនិយោគិនគប្បីឆ្ពោះទៅឧស្សាហកម្មកែច្នៃជ្រៅនៅទីនេះ”៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ