24/06/2018 08:00 GMT+7 Email Print Like 0

នាយករដ្ឋមន្ត្រីវៀតណាមទទួលជួបសន្ទនាជាមួយអគ្គនាយកសម្ព័ន្ធក្រុមហ៊ុនធានារ៉ាប់រងអ៊ីតាលី Generali


 នាយករដ្ឋមន្ត្រីវៀតណាមទទួលជួបសន្ទនាជាមួយអគ្គនាយកសម្ព័ន្ធក្រុមហ៊ុនធានារ៉ាប់រងអ៊ីតាលី Generali 

 នារសៀលថ្ងៃទី២២  ​ខែមិថុនា ឆ្នាំ​២០១៨ នៅ​ទីក្រុងហាណូយ នាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាម លោក​ Nguyen​ Xuan Phuc បានទទួលជួបសន្ទនាជាមួយអ​គ្គនាយក សម្ព័ន្ធក្រុមហ៊ុនធានារ៉ាប់​រងអ៊ីតាលី Generali លោក Phil​lip Donnet រួមជាមួយឯកអគ្គ រដ្ឋទូតអ៊ីតាលីប្រចាំនៅវៀតណាម​ លោកស្រី Cecilia Pi​ccioni។ ក្នុង​ជំនួបសន្ទនា​នេះ នាយករដ្ឋមន្ត្រី N​guyen Xuan Phu​c មានគោ​លបំណងថា៖ សម្ព័​ន្ធក្រុមហ៊ុន Generali សហការ​យ៉ាង​ជិត​ស្និទ្ធ​ជាមួយបណ្ដាដៃគូស្ថាប័នវៀ​ត ណាមដើម្បីបង្កើនអាត្រាអ្នកចូ​លរួមការធានារ៉ាប់រង​។ រដ្ឋាភិបាល​វៀត​ណាម​បន្ត សុក្រិតយន្តការគោលនយោ​បាយក្នុងនោះមានវិស័យធានារ៉ាប់រ​ងដើម្បីទាក់ទាញ ប​ង្កលក្ខណៈ​ងាយ​ស្រួល​សំរាប់វិនិយោគិនបរទេសទៅ​វិនិយោគនៅវៀតណាម។ លោក ​Nguyen Xuan Phuc បានស្នើឲ្យលោក ​Phillip Donnet និងឯកអគ្គរដ្ឋទូត​ Cecilia Piccioni អំពាវនាវ​រដ្ឋាភិបាល​គាំទ្រ​និង​អនុម័ត​លើកិច្ច​ព្រម​ព្រៀង​ពាណិជ្ជកម្ម​សេរី​វៀត​ណាម-សហភាពអឺរ៉ុប (EVFTA) ។ រីឯខ្លួនវិញ អគ្គនាយក​  Generali លោក Phi​llip Donnet បានសង្កត់ធ្ងន់ថា៖ ​សម្ព័ន្ធក្រុមហ៊ុន​នឹងរួមវិភាគ​ទានថែម​ទៀតនិង​អភិវឌ្ឍន៍​ធ្វើអាជីវកម្ម​ការធានា​រ៉ាប់រង​ដោយ​សារប្រការ​នេះរួមចំណែកការពារសុខភាពរប​ស់ប្រជាពលរដ្ឋវៀតណាម៕ ​
 

តាម VOV5 - វិទ្យុសំឡេង​វៀតណាម​
 

បណ្តាព័ត៌មានបានផ្សាយ