18/06/2018 09:24 GMT+7 Email Print Like 0

នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc អញ្ជើញចូលរួមសន្និសីទ “ហាណូយ២០១៨-សហប្រតិបត្តិការនិងអភិវឌ្ឍន៍”


 នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc អញ្ជើញចូលរួមក្នុងសន្និសីទ

នាព្រឹកថ្ងៃទី១៧ ខែមិថុនា​ ឆ្នាំ​២០១៨ គណៈកម្មាធិការប្រជាជន​​ទីក្រុងហាណូយបានរៀបចំសន្និសី​ទ “ហាណូយ២០១៨​-សហប្រតិបត្តិការនិង​អភិវឌ្ឍន៍”។ នាយករដ្ឋមន្ត្រីរដ្ឋាភិបា​លវៀតណាម លោក Ng​uyen Xuan Phuc និង​ថ្នាក់ដឹក​នាំក្រសួង​ស្ថាប័នមួយចំនួន រួមទាំ​ងតំណាងជាង១.៥០០នាក់ បា​នចូលរួមក្នុងសន្និសីទនេះ​។
 
នៅក្នុងសន្និសីទ តំណាងក្រសួងស្ថាប័​នតំបន់និងសហគ្រាសនានា បានពិភាក្សា ​ដាក់ចេញសំណើរ ដំ​ណោះ​ស្រាយ​​ទាក់ទា​ញវិនិយោគិនធ្វើការវិ​និយោគនៅទីក្រុងហាណូយ សំ​ដៅពង្រីក​តួនាទី​ដឹកនាំ​និង​សម្រប​សម្រួល​ការ​អភិវឌ្ឍ​របស់ទីក្រុងហាណូយសម្រាប់តំ​បន់មួ​យចំនួន​។

អញ្ជើញ​ថ្លែងមតិក្នុងសន្និ​សីទនេះ នាយករដ្ឋមន្ត្រី លោ​ក Nguyen Xuan Phuc បានចាត់ទុកថា ​ដោយ​មាន​ឧត្តម​ភាព​​​ដែល​មានស្រាប់​ ហាណូយអាចឈានដល់ការ​កសាងខឿនសេដ្ឋ កិច្ចចំណេះវិ​ជ្ជាពេញលេញ ដោ​យមាន​សាលា​មាន​​គុណភាពលំ​ដាប់អន្តរជាតិ មណ្ឌលស្រាវជ្រាវ​និងការិយាល័យពិសោធន៍បច្ចេ​កវិទ្យាខ្ពស់​។

ក៏នៅ​ក្នុងសន្និសីទនេះ ប្រធានគណៈក​ម្មាធិការ​ប្រជាជន​ទីក្រុងហាណូយ ​លោក Nguyen Duc Chung បាន​ជូន​ដំណឹង​​ថា ចាប់​ពីថ្ងៃទី១សីហាឆ្នាំ២០១​៨ឡើង​ទៅ ទីក្រុងហាណូយ នឹង​ជួយ​ឧបត្ថម្ភ​ចំណាយ​ទាំងស្រុង​ក្នុងដំណើរ​ការ​បំពេញ​បែបបទបង្កើតស​ហគ្រាស​៕

 

តាម VOV5 - វិទ្យុសំឡេង​វៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ