13/06/2018 09:38 GMT+7 Email Print Like 0

នាយករដ្ឋមន្ត្រីវៀតណាម បានបញ្ចប់ដំណើរចចូលរួមកិច្ចប្រជុំកំពូល G7 បើកទូលាយនៅកាណាដា


 នាយករដ្ឋមន្ត្រីវៀតណាម បានបញ្ចប់ដំណើរចូលរួមកិច្ចប្រជុំកំពូល G7
បើកទូលាយនិងបំពេញទស្សនកិច្ចនៅ កាណាដា

នារាត្រីថ្ងៃទី១១ ខែមិថុនា ឆ្នាំ​២០១៨ ​នាយករដ្ឋមន្ត្រីវៀតណាម លោក Nguye​n Xuan Phuc បាន​វិល​ត្រឡប់​មក​ដ​​ល់​អាកាសយាន​ដ្ឋាន Noi Bai ទីក្រុង​ហាណូយ បញ្ចប់​ដំណើរ​ទស្សនកិច្ច​ចូលរូម​កិច្ច​ប្រជុំ​កំពូល​ G7 បើ​កទូលាយ​និង​ បំពេ​​ញទស្សនកិច្ចនៅកាណាដាប្រក​បដោយជោ​គជ័យ តា​មសេចក្តីអញ្ជើញរបស់នាយក​រដ្ឋមន្ត្រីកាណាដា លោ​ក ​Justin Trudeau ។

ក្នុងរយៈពេល៣ ថ្ងៃចាប់​ពីថ្ងៃទី៨ ដល់ថ្ងៃទី១០ ខែមិថុនា ​នៃកិច្ចប្រជុំនេះ លោក Ngu​yen Xuan Phuc បាន​នាំចេញការ​ផ្តួតផ្តើម​គំនិតនៃការបង្កើ​ត "វេទិកាសហ​ប្រតិបត្តិ​ការអភិវឌ្ឍន៍បើកទូលា​យរវាងបណ្តាប្រទេស G7 ​និង ​ប្រទេសឆ្នេរសមុទ្រ ស្តីពីការទប់ទល់នឹងការប្រែប្រួ​លអាកាសធាតុ ការឡើ​ងកំពស់ទឹកសមុទ្រ​ និង ការការ​ពារ​​បរិស្ថាន​អេកូឡូស៊ីសមុទ្រ​" ព្រមទាំងស្នើឲ្យក្រុមប្រទេស ​G7 ជំរុញឱ្យមាន​ការបង្កើត" យន្តការ​សហប្រតិបត្តិការ​តឲ្យក្រុម​ប្រទេស សាកលស្តីពីការកាត់ប​ន្ថយកាកសំណល់ ផ្លាស្ទិ​ច" ​។
 
ក្នុងក្រប​ខ័ណ្ឌនៃដំណើរទស្សនកិច្ចនេះ​ លោក Nguyen Xuan Phuc បានជួប ពិ​ភាក្សាជាមួយ​នាយក​រដ្ឋមន្ត្រី​កាណា​ដាលោក ​Justin Trudeau។ ភាគីទាំងពីរ បានឯកភាពគ្នាលើវិ​ធានការជំរុញទំនាក់ទំ​នងខាង​នយោបាយ-ការ​ទូត​ ពាណិជ្ជ​កម្ម - វិនិយោគនិងអភិវឌ្ឍន៍ផងដែរ។​
 
ដំណើរចូលរួមកិច្ចប្រជុំកំពូល G7​ បើកទូលាយ និងបំពេញទស្សនកិច្ចនៅ កាណាដារបស់​លោក Nguyen Xuan Phuc បន្ត​បញ្ជាក់ពីឋានៈដ៏សំខាន់ រប​ស់វៀតណាមនៅលើឆាកអន្តរជាតិហើយបា​នផ្តល់ឱកាសថ្មីសម្រាប់ទំនា​ក់ ទំនង​រវាង​វៀត​ណាម និងកាណាដា។ ទន្ទឹមនឹ​ងនេះ ដំណើរទស្សនកិ​ច្ចរបស់ នាយក​រដ្ឋមន្ត្រីវៀត​ណាម​ក៏បាន​អះអាង​ពីតួនាទីនិង​ការទទួល​ខុសត្រូវខ្ពស់​របស់វៀត​ណាម ក្នុង​ការដោះស្រាយ​បញ្ហានៅ​លើសកល​លោកនា​បច្ចុប្បន្ន​ ក៏ដូច​ជារួម ចំណែកក្នុងការធានាសុខសន្តិភាព​ វិបុលភាព កិច្ចសហប្រតិប​ត្តិការអភិវឌ្ឍន៍ នៅ​លើពិភព​លោក​ផងដែរ​៕​

 

តាម​ VOV5 - វិទ្យុសំឡេង​វៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ