12/06/2018 09:46 GMT+7 Email Print Like 0

នាយករដ្ឋមន្ត្រីវៀតណាម លើកគំនិតផ្តួចផ្តើមស្តីពីយន្តការនៃកិច្ចសហ ប្រតិបត្តិការសកលនៅកិច្ចប្រជុំកំពូល G7

ក្នុងជំនួបជាមួយនាយករដ្ឋមន្ត្រីជប៉ុនលោក Shinzo Abe នាយករដ្ឋមន្រ្តី វៀតណាម លោក Nguyen Xuan Phuc និងលោក Shinzo Abe បានឯកភាពគ្នា ក្នុងការពង្រឹងកិច្ចសហការដើម្បីនាំមកនូវទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រដ៏ស៊ីជម្រៅនិងលំទូលាយវៀតណាម - ជប៉ុនឲ្យបានជាក់ស្តែង និងប្រកបដោយប្រសិទ្ធិភាពបន្ថែមទៀតនៅគ្រប់វិស័យ។ នាយករដ្ឋមន្រ្តីទាំងពីររូបក៏បានឯកភាព គ្នាក្នុងការផ្តោតកិច្ចខិតខំប្រឹងប្រែងចំពោះការផ្តល់សច្ចាប័ននិងដាក់ដំណើរការអនុវត្តឲ្យបានឆាប់ៗនូវកិច្ចព្រមព្រៀងពាណិជ្ជកម្មលើគ្រប់ជ្រុងជ្រោយនិង ជឿនលឿនសំរាប់ភាពជាដៃគូអន្តរប៉ាស៊ីហ្វិក (CPTPP)  ដើម្បី ផលប្រយោជន៍ដល់ ប្រទេសទាំងពីរនិងក្នុងតំបន់ផងដែរ ។

នាយករដ្ឋមន្ត្រីវៀតណាម លើកគំនិតផ្តួចផ្តើមស្តីពីយន្តការនៃកិច្ចសហ ប្រតិបត្តិការសកលក្នុងការ
កាត់បន្ថយកាកសំណល់ប្លាស្ទីក នៅកិច្ចប្រជុំកំពូលក្រុម ប្រទេស G7 បើកទូលាយ

ក្នុងជំនួបជាមួយប្រធានាធិបតីបារាំងលោក Emmanuel Macron ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរបានឯកភាពគ្នាក្នុងការបង្កើនប្រសិទ្ធិភាពនូវយន្តការនៃកិច្ចសហប្រតិបត្តិការ ជំរុញកិច្ចសន្ទនាស្តីអំពី បញ្ហាជាយុទ្ធសាស្រ្ត សន្តិសុខ - ការពារជាតិនិងសហការគ្នាអនុវត្តន៍វិធានការនានាដើម្បីជំរុញកិច្ចសហប្រតិបត្តិការលើវិស័យពាណិជ្ជកម្មនិងវិនិយោគរវាងប្រទេសទាំងពីរផងដែរ។

ក្នុងជំនួបជាមួយនាយករដ្ឋមន្ត្រីអ៊ីតាលី លោក Giuseppe Conte លោក Nguyen Xuan Phuc បានអញ្ជើញលោក Giuseppe Conte នឹងមកបំពេញទស្សនកិច្ច នៅវៀតណាមនាពេលឆាប់ៗ។ស្តីពីកិច្ចសហប្រតិបត្តិការទ្វេភាគីថ្នាក់​ដឹកនាំទាំងពីររូបនេះបានឯកភាពបន្តបង្កើនទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្ររវាងវៀតណាមនិងអ៊ីតាលី​ឲ្យកាន់តែរីកចម្រើនថែមទៀត ព្រមទាំងថែរក្សានិងអនុវត្តឱ្យមានប្រសិទ្ធភាពនូវយន្តការសហប្រតិបត្តិការ​និងជំនួបសន្ទនារវាងប្រទេសទាំង ពីរ។

ក្នុងជំនួបជាមួយលោកប្រធានាធិបតីអាហ្សង់ទីន លោក Mauricio Macri ថ្នាក់ដឹក នាំទាំងពីររូបនេះមានគោលបំណងចង់ធ្វើឲ្យស៊ីជម្រៅបន្ថែមទៀតនូវទំនាក់ទំនងដៃគូយុទ្ធសាស្រ្តរវាងប្រទេសទាំងពីរ ហើយបន្តបង្កើត​បរិស្ថានអំណោយផល ដើម្បីតភ្ជាប់សហគមន៍អាជីវកម្មនៃភាគីទាំងពីរក្នុងការជំរុញពាណិជ្ជកម្មទ្វេភាគី ឲ្យកាន់តែកើនឡើងយ៉ាងខ្លាំងក្លាផងដែរ។

ក្នុងជំនួបជាមួយអគ្គលេខាធិការអង្គការសហប្រជាជាតិលោក Antonio Guterres លោក Nguyen Xuan Phuc បានអះអាងថាវៀតណាមនឹងចូលរួមយ៉ាងសកម្ម ក្នុងការងាររួមរបស់អ.ស.ប.ជ ហើយ វៀតណាមក៏គាំទ្រចំពោះការ​ធ្វើកំណែទម្រង់ អ.ស.ប.ជ តាមទិសដៅបង្កើនប្រសិទ្ធភាព តម្លាភាព និងប្រជាធិបតេយ្យនីយកម្ម សំរាប់គ្រប់សកម្មភាព។ទន្ទឹមនឹងនេះ លោក Nguyen Xuan Phuc បានស្នើឱ្យអគ្គលេខាធិការ អ.ស.ប.ជ គាំ​ទ្រ​វៀត​ណាម​ធ្វើជាបក្ខភាពក្នុង ក្រុមប្រឹក្សាសន្តិសុខនៃ អ.ស.ប.ជ អាណត្តិ ឆ្នាំ ២០២០-២០២១៕

ក្នុងអំឡុងពេលចូលរួមកិច្ចប្រជុំកំពូល G7 បើកទូលាយ លោក Nguyen Xuan Phuc ក៏មានជំនួបពិភាក្សាជាមួយថ្នាក់ដឹកនាំនៃបណ្តាប្រទេសផ្សេងៗមួយចំនួន ទៀត ដើម្បីស្វែងរកសក្កានុភាពជាច្រើននៃទំនាក់ទំនងទ្វេភាគីនិមួយៗផងដែរ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ