08/06/2018 10:38 GMT+7 Email Print Like 0

នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc មានកិច្ចសន្ទនា តាមទូរស័ព្ទជាមួយនាយករដ្ឋមន្ត្រីដាណឺម៉ាក

នាថ្ងៃទី ០៦ ខែមិថុនា ឆ្នាំ២០១៨ នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc មានកិច្ចសន្ទនាតាមទូរស័ព្ទជាមួយនាយករដ្ឋមន្ត្រីដាណឺម៉ាក លោក Lars Lokke Rasmussen ។

នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc មានកិច្ចសន្ទនា
តាមទូរស័ព្ទជាមួយនាយករដ្ឋមន្ត្រីដាណឺម៉ាក

នាយករដ្ឋមន្ត្រីទាំងពីររូបបានពិភាក្សាគ្នាអំពីវិធានការនានាដើម្បីបង្កើនទំនាក់ទំនងភាពជាដៃគូលើគ្រប់វិស័យ​រវាងវៀតណាមនិងដាណឺម៉ាកក្នុងនោះមានទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្រ្តលើវិស័យបំរ៉ែបំរួលអាកាសធាតុ​ ថាមពល បរិស្ថាន និងកំណើនបៃតង។ នាយករដ្ឋមន្ត្រីទាំងពីរក៏បានឯកភាពគ្នាបន្តកិច្ចសហការយ៉ាងជិតស្និទ ក្នុងសកម្មភាពរៀបចំរំលឹកខួបលើកទី ៤៧ នៃទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ (ឆ្នាំ១៩៧១ - ២០១៨)។ ទន្ទឹមនឹងនេះ លោក Lars Lokke Rasmussen បានអញ្ជើញលោក Nguyen Xuan Phuc ទៅចូលរួម ”វេទិកាកិច្ចសហប្រតិបត្តិការជាន់ខ្ពស់ដើម្ពីគោលដៅបៃតងសកលលោក ឆ្នាំ ២០៣០ “លើកទី១ដែលនឹងរៀបចំដោយប្រទេសដាណឺម៉ាកក្នុងខែតុលាខាងមុខនេះ។ នាពេលថ្មីៗនេះ លោក Nguyen Xuan Phuc បានសង្ឃឹមថា វេទិកានេះនឹងកំណត់ទិសដៅដ៏ធំនិងសកម្មភាពជាក់ស្តែងនានាដើម្បីជំរុញកំណើនបៃតងនិងនិរន្តរភាព នាពេល​​ខា មុខផងដែរ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ