03/06/2018 06:33 GMT+7 Email Print Like 0

នាយករដ្ឋមន្រ្តីវៀតណាម ជួបពិភាក្សាជាមួយថ្នាក់ដឹក នាំខេត្តចំនួន ៣ នៅភាគកណ្តាលនៃប្រទេសអាហ្សង់ទីន

នារសៀលថ្ងៃទី១ ខែមិថុនា ឆ្នាំ២០១៨ នៅរដ្ឋធានីហាណូយ នាយករដ្ឋមន្រ្តីវៀតណាម លោក Nguyen Xuan Phuc បានទទួលជួបជាមួយគណៈប្រតិភូដែលជាថ្នាក់ ដឹកនាំខេត្តចំនួន៣ នៅភាគកណ្តាលនៃប្រទេសអាហ្សង់ទីន។

នាយករដ្ឋមន្រ្តីវៀតណាម ជួបពិភាក្សាជាមួយថ្នាក់ដឹក នាំខេត្តចំនួន ៣ នៅភាគកណ្តាលនៃប្រទេសអាហ្សង់ទីន
(រូបថត៖ Chinhphu.vn)

នៅជំនួបនេះ លោក Nguyen Xuan Phuc បានអប់អរសារទរ ចំពោះដំណើរទស្សនកិច្ចជាផ្លូវរបស់គណៈប្រតិភូជាន់ខ្ពស់នេះមកកាន់វៀតណាម ក្នុងឱកាសប្រទេសទាំងពីរកំពុងរំលឹកខួបអនុស្សវរីយ៍លើកទី ៤៥ នៃការបង្កើត​ទំនាក់ទំនងការទូតជាមួយគ្នា។ លោក Nguyen Xuan Phuc បានសង្កត់ធ្ងន់ថា ពីសក្តានុភាពនិងឧត្តមភាព​នៃកិច្ចសហប្រតិបត្តិការរបស់ប្រទេសទាំងពីរប្រាកដជាខ្លាំងក្លា ហើយគប្បីពង្រឹងនិងពង្រីកថែមទៀតនាពេលអនាគតនផងដែរ។ លោក Nguyen Xuan Phuc ក៏បានវាយតំលៃខ្ពស់ចំពោះសក្តានុពលនៃការអភិវឌ្ឍសេដ្ឋកិច្ចរបស់ប្រទេសអាហ្សង់ទីន ហើយ អះអាងថាការបង្កើតទំនាក់ទំនងជាមួយបណ្តាខេត្តភាគកណ្តាលនៃប្រទេសអាហ្សង់ទីន មានសារៈសំខាន់និងមានភាពចាំបាច់ជាមិនខានឡើយ។ ក្នុងស្មារតីនេះ វៀតណាមចង់បង្កើនកិច្ចសហប្រតិបត្តិការជាមួយអាហ្សង់ទីនលើវិស័យជាច្រើនថែមទៀត ក្នុងបរិបទដែលវៀតណាមកំពុងធ្វើសមាហរណកម្មអន្តរជាតិកាន់តែស៊ីជម្រៅនិងទូលាយ។

តាងនាមឱ្យគណៈប្រតិភូ ទេសាភិបាលខេត្ត Santa Fe លោក R.Mi-Ghen បានអះអាងថាក្នុងដំណើរទស្សនកិច្ចនេះ គណៈប្រតិភូអាហ្សង់ទីនមានគោលបំណងចង់កសាងផែនការសកម្មភាពនៃសហប្រតិបត្តិការនៃភាគីទាំងពីរយ់ាងជាក់ស្តែងនាពេលខាងមុខលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្មនិង វិនិយោគ ។ គួរបញ្ជាក់ដែរថា ខេត្តទាំងបីនេះក៏វិស័យកសិកម្មដែលរីកចម្រើនយ៉ាងខ្លាំងក្លា ជាពិសេស ចិញ្ចឹមសត្វ ដូច្នេះហើយទើបមានសក្តានុភាពក្នុងកិច្ចសហប្រតិបត្តិការជាមួយវៀតណាមផងដែរ។

 

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ