02/06/2018 10:58 GMT+7 Email Print Like 0

នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc អញ្ជើញជួបធ្វើការជាមួយថ្នាក់ដឹកនាំខេត្ត Quang Ngai

នារសៀលថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៨ នាយករដ្ឋមន្ត្រីរដ្ឋាភិ បាលវៀតណាម លោក Nguyen Xuan Phuc បានអញ្ជើញជាអធិតបី រួមជាមួយឧបនាយករដ្ឋមន្ត្រី លោក Vuong Dinh Hue និងថ្នាក់ដឹកនាំក្រសួងស្ថាប័នមួយចំ​នួន​ទៀតបានជួបធ្វើការជាមួយថ្នាក់ដឹកនាំខេត្ត Quang Ngai ដោយផ្តល់មតិដោះស្រាយរាល់បញ្ហាជំពាក់ជំពិនរបស់តំបន់អំពីការអនុវត្តគម្រោងការសេដ្ឋកិច្ចសង្គមសំខាន់ៗ ក្នុងនោះ មានការធានាស្ថិរភាពនិងការលើកកម្ពស់ប្រសិទ្ធភាពនៃសកម្មភាពរបស់រោងចក្រចម្រាញ់ប្រេង Dung Quat ផងដែរ។

នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc អញ្ជើញថ្លែងមតិក្នុងជំនួបធ្វើការ

អញ្ជើញផ្តល់មតិសន្និដ្ឋាននូវជំនួបធ្វើការនេះ នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc បានថ្លែងដូច្នេះ៖ “ខេត្ត Quang Ngai ត្រូវបានកំណត់ថា ខ្លួនស្ថិតក្នុងចក្ខុវិស័យអភិវឌ្ឍន៍របស់តំបន់សេដ្ឋកិច្ចស្នូលរបស់ភូមិភាគកណ្តាល របស់វៀតណាមទាំងមូលក៏ដូចជារបស់តំបន់អាស៊ី-ប៉ាស៊ីហ្វិក។ នៅខេត្ត Quang Ngai ក៏មានគម្រោងថាមពលច្រើន​ទៀតត្រូវបានជម្រុញការអនុវត្ត ជាពិសេសគប្បីធ្វើឲ្យ Dung Quat ក្លាយទៅជារោងចក្រមានគុណភាព មាន​ប្រសិទ្ធភាព រួមចំណែកដល់ការអភិវឌ្ឍរបស់ប្រទេសជាតិ របស់ខេត្ត Quang Ngai និងរបស់សម្ព័ន្ធក្រុមហ៊ុនប្រេងឥន្ធនៈជាតិវៀតណាម”។

នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc បានចាត់ទុកថា រួមជាមួយការកែលំអបរិស្ថានវិនិយោគធ្វើអាជីវកម្មនោះគឺខេត្ត Quang Ngai ក៏ត្រូវបន្តអភិវឌ្ឍន៍សេដ្ឋកិច្ចឯកជនផងដែរ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ