01/06/2018 09:56 GMT+7 Email Print Like 0

នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc ជួបធ្វើការជាមួយថ្នាក់ដឹកនាំខេត្ត Binh Thuan

នារសៀលថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៨ នៅទីស្នាក់ការរដ្ឋាភិបាល នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc បានជួបធ្វើការជាមួយថ្នាក់ដឹកនាំស្នូលនៃខេត្ត Binh Thuan ភាគខាងត្បូងវៀតណាម។

នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc ថ្លែងមតិក្នុងជំនួបនេះ (រូបថត៖ TTXVN)

ក្នុងជំនួបនេះ លោកនាយករដ្ឋមន្រ្តីបានផ្ដល់មតិដល់ការដោះស្រាយឧបសគ្គ ការលំបាកសាកល្បង សំដៅជំរុញដំណើរការ​នៃគម្រោងការណ៍សេដ្ឋកិច្ច ហេដ្ឋារចនាសម្ព័ន្ធសំខាន់មួយចំនួន តាមនោះជំរុញកំណើនរបស់ខេត្ត Binh Thuan ដែលជាតំបន់មានឧត្តមភាពអំពីទេសចរណ៍និងថាមពលស្អាត។ លោក Nguyen Xuan Phuc បានស្នើឲ្យខេត្ត Binh Thuan គួរតែផ្ដោតទៅលើការងារកែលំអបរិយាកាសវិនិយោគ ធ្វើអាជីវកម្ម រួមដំណើរជាមួយសហគ្រាសក្នុង​ការអភិវឌ្ឍ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ