31/05/2018 12:20 GMT+7 Email Print Like 0

នាយករដ្ឋមន្ត្រីវៀតណាមទទួលជួបជាមួយនាយកប្រតិបត្តិការនិងជាប្រធានមូលនិធិបរិស្ថាន


 នាយករដ្ឋមន្ត្រីវៀតណាមទទួលជួបជាមួយនាយកប្រតិបត្តិការនិងជាប្រធានមូលនិធិបរិស្ថាន

នាព្រឹកថ្ងៃទី៣០ ខែឧសភា ឆ្នាំ​២០១៨ ​នៅរដ្ឋធានីហាណូយ នាយករដ្ឋមន្ត្រី​វៀតណាម លោក Nguy​en Xuan Phuc បាន​អញ្ចើញ​ទទួលជួបជាមួ​យនាយកប្រតិបត្តិការ និ​ង ជាប្រធានមូលនិធិបរិស្ថានសក​ល (GEF) លោកស្រី N​akao​ Ishii។
 
ថ្លែងមតិក្នុងជំនួប​នេះ លោក Nguyen Xuan Phuc បានអះអាងថា វៀតណា​ម បានយក​ចិត្ត​ទុក​ដាក់​យ៉ាង​ខ្លាំង​ចំពោះ​បញ្ហាបរិស្ថាន​ ក្នុងការអភិវឌ្ឍប្រ​ទេសជាតិ។  ហេតុដូច្នេះហើយ​ វៀតណាម មានគោល​បំណង​ចង់​បង្កើន​ទំនាក់​ទំនង​ សហប្រតិបត្តិ ការ​ជាមួយ GEF ព្រមទាំងសង្ឃឹមថា G​EF នឹងជួយឧបត្ថម្ភ​ វៀតណាម​ក្នុង​ការដោះស្រាយ​បញ្ហាប​រិស្ថាននេះឲ្យបា​នល្អបំផុត។

លោក Nguyen Xuan Phuc ​ក៏បានស្នើឲ្យគណៈកម្ម​ការលេខាធិការនៃ GEF​ បន្ត​សហការ​យ៉ាងជិត​ស្និទជាមួយ​ក្រសួង​ធនធាន​និង​បរិស្ថានវៀតណាម ក្នុង​ការ ត្រៀមរៀបចំ និងចាត់ចែង​សម័យប្រជុំក្រុមប្រឹក្សា ​GEF និង​ព្រឹត្តការណ៍​ នានាឲ្យបានល្អ ​ព្រមទាំងចង់ឲ្យ GEF​ បន្តជួយឧបត្ថម្ភវៀតណាម​ក្នុងការអនុវត្ត សេវាកម្ម​អភិវឌ្ឍន៍​ប្រព័ន្ធ​អេកូឡូ​ស៊ីព្រៃ និងធានាសន្តិសុខស្បៀងអា​ហារនៅ មូលដ្ឋានជាដើម។ល​។ វៀតណាម​ប្តេជ្ញាសហការ​អស់ពីកម្លាំង​កាយចិត្ត​ជាមួយ GEF ដើម្បី រួមគ្នាដោះស្រា​យបញ្ហាបរិស្ថានសកលផ​ងដែរ​។
 
រីឯខ្លួនវិញ លោក​ស្រី Nakao Ishii បានវាយតម្លៃខ្ពស់ចំ​ពោះការដែលវៀតណាមកំពុង​ មានការវិវឌ្ឍន៍​យ៉ាង​វិជ្ជមាន​​ក្នុងការ​ដោះស្រាយបញ្ហាបរិស្ថាន ហើយ ​GEF សង្ឃឹម នឹងជួយគាំទ្រ​ដល់វៀត​ណាម​ឲ្យក្លាយ​ទៅជា​ប្រទេស​នាំ​មុខក្នុង​តំបន់ ដើម្បីដោះ ស្រាយ​បញ្ហាបរិស្ថាននៅតំបន់វាលទំ​នាប ទន្លេ  Cuu Long និង​ ព្រម​ទាំង​ការគ្រប់​​គ្រង​បញ្ហាកាកសំណល់នៅមហា​សមុទ្រផងដែរ​៕

 

តាម VOV5 - វិទ្យុសំឡេង​វៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ