29/05/2018 10:12 GMT+7 Email Print Like 0

នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc ទទួលជួបជាមួយឯកអគ្គរដ្ឋទូត ប្រធានក្រុមបេសកកម្ម EU ប្រចាំនៅវៀតណាម


 នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc អញ្ជើញទទួលជួបជាមួយឯកអគ្គរដ្ឋទូត
ប្រធានក្រុមបេសកកម្ម EU ប្រចាំនៅវៀតណាម (រូបថតៈ TTXVN)

នារសៀលថ្ងៃទី២៨ ខែឧសភា ឆ្នាំ​២០១៨​ នៅទីក្រុងហាណូយ នាយក​រដ្ឋមន្ត្រីវៀតណាម លោក N​guyen Xuan Phuc អញ្ជើញទ​ទួលជួបជាមួយ ​ឯកអគ្គរដ្ឋទូតនិងជាប្រធានក្រុម​បេសកកម្មសហភាព​អឺរ៉ុប (EU) ប្រ ចាំ​នៅ​វៀត​​​ណាម​ លោក Bruno Angel​et។
 
សម្តែងក្តីសោមនស្សរី​ករាយដែលបានជួបលោក​ Bruno Angelet ជាថ្មីម្តងទៀត បន្ទា​ប់ពីសន្និសីទ​ជួបប្រាស្រ័យ​អឺរ៉ុប ​២០១៨ (Meet Europe)នោះ នាយករ​ដ្ឋមន្ត្រី លោក Nguy​en Xuan Phuc បាន​វាយតម្លៃខ្ពស់​ចំពោះ​ការ​ដែល​ក្រុម​​បេសក​កម្ម EU បានរួមសហការជាមួយ​ភាគី វៀតណាមរៀបចំប្រកប​ដោយជោគ​ជ័យនូវព្រឹត្តិកា​រណ៍នេះ នាថ្ងៃទី២៥ ខែឧសភា នៅទីក្រុងហា​ណូយ​​។ នាយ​រដ្ឋមន្ត្រីបានជឿជាក់ថា បន្ទាប់​ពីសន្និសីទនេះ ​កិច្ច​សប្រតិបត្តិ​កា​រ​រវាងតំ​បន់នា នារបស់វៀតណា​មនិងដៃគូ ស​ហគ្រាស​អឺរ៉ុបនឹង​បានពង្រឹង​និងពង្រីក​ដោយ​ឥត​ឈប់​​ឈរ​ រួម​ចំណែកធ្វើឲ្យស៊ីជម្រៅ​ថែមទៀត នូវទំនាក់ទំណងរ​វាងវៀតណាមជាមួយ​ EU និង​ប្រទេសសមា ជិក​។ នាយក​រដ្ឋមន្ត្រី​​អះអាងថា វៀតណាមគោរពនូវទំនា​ក់ទំនង សហប្រតិបត្តិការជាមួ​យអឺរ៉ុប​។
 
ស្តីពីការអនុវត្តន៍កិច្ចព្រមព្រៀ​ងក្របខ័ណ្ឌ ដៃគូនិងសហប្រតិបត្តិការ លើគ្រ​ប់ជ្រុងជ្រោយ (P​CA) នាយក​រដ្ឋមន្ត្រី​​​វៀត​ណាម លោក Nguyen ​Xuan Phuc បានគូសបញ្ជា​ក់ថា​ វៀត​ណាម​នឹង​បង្កើន​កិច្ច​សហប្រតិបត្តិការ​ជាមួយ​ EU ដើម្បី​អនុវត្តន៍កិ​ច្ចព្រមព្រៀងនេះប្រកបដោ​យប្រសិទ្ធ​ភាព។​

រីឯ​ខ្លួនវិញ ឯកអគ្គរដ្ឋទូត Bru​no Angelet បានអញ្ជើញលើកឡើងនូវសំណើ​រ និងវិធានការមួយចំ​នួន សំដៅ​ជម្រុញ​កិច្ច​សហប្រតិបត្តិការ​រវាងភាគីទាំងពីរ​ ក្នុងនោះ មានការចុះ​ហត្ថលេខា​លើកិច្ច​ព្រម​ព្រៀង​ពាណិជ្ជកម្ម​សេរី​ ​វៀតណាម-EU (EVFTA) បញ្ហាអនុ​វត្តកិច្ចព្រមព្រៀងក្រ​ប​ ​ខ័​ណ្ឌដៃ​គូនិង​សហប្រតិបត្តិការ​លើគ្រប់​ជ្រុង​ជ្រោយ​ (PCA) និងបញ្ហាដែលគណៈកម្មការអឺ​រ៉ុបដក “​កាតលឿង” សម្រាប់ជលផ​លវៀ​តណាម​។ល។ លោក​ឯក​អគ្គរដ្ឋ​ទូត​មានបំណង​ថា ភាគីទាំងពីរនឹង​ខិតខំប្រឹងប្រែងអស់ពីក​ម្លាំង​កាយចិត្ត ដើម្បី​អាច​ឈាន​ដល់​ការចុះ​ហត្ថ​លេ​ខា​​លើ EVFTA នៅចុងឆ្នាំនេះផង​ដែរ៕

 

តាម​ VOV5 - វិទ្យុសំឡេង​វៀតណាម​
 

បណ្តាព័ត៌មានបានផ្សាយ