21/05/2018 09:26 GMT+7 Email Print Like 0

នាយករដ្ឋមន្ត្រីអញ្ជើញជួបសន្ទនា​ជាមួយកម្មករមណ្ឌល​ឧស្សាហកម្មនៅវាល​សណ្តទន្លេក្រហម


នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc អញ្ជើញជួបសន្ទនាជាមួយកម្មករ​នៅមណ្ឌលឧស្សាហកម្ម វាលសណ្ត​ទន្លេក្រហម

ជំនួបសន្ទនារ​វាងនាយករដ្ឋមន្ត្រីរដ្ឋាភិបាល​ លោក Nguyen Xuan Phuc ជាមួយ​​កម្មករ​និយោជិក​ជាង​៨០០​នាក់ នៅបណ្តាម​ណ្ឌល​ឧស្សាហកម្មវាលសណ្តទន្លេក្រ​ហម បានប្រព្រឹត្តទៅ​នាព្រឹកថ្ងៃ​ទី២០ ខែឧសភា ឆ្នាំ​២០​១៨ នៅខេត្ត ​Ha Nam (ភាគ​ខាងជើងវៀតណាម)។​
 ​
ក្រោមប្រធានបទ“ទិន្នផលខ្ពស់ជាង សុមុ​មាលភាពល្អជាង”។ នេះជាលើក​ទី៣ដែលនាយករដ្ឋ​មន្ត្រី អញ្ជើញជួប​សំណេះ​សំណាល​​និ​ងជួបសន្ទនា​ ជាមួយកម្មករ​និង​កម្មាភិបាល​សហជីព​។
 
នៅក្នុង​ជំនួបនេះ កម្មករ និយោជិកបានលើកឡើងនូវឧ​បសគ្គ ដែលពួកគេកំពុងជួប​ប្រ​ទះដូចជាការងា​រ​ធ្វើ ប្រាក់​បៀវត្ស​ ជីវភាព​ខាង​វប្បធម៌​និង​ស្មារតី​តាមរយៈ​មណ្ឌល​​ឧស្សាហកម្មនិង​​មណ្ឌលកែច្នៃជា​ដើម​។
 
អញ្ជើញឆ្លើយតប​តាមបញ្ហាដែលបានលើកឡើ​ងទាំងអស់នេះ​ លោ​ក Nguyen Xuan Phuc បាន​ចាត់​ទុក​ដូច្នេះ​៖“នាយក​រដ្ឋមន្ត្រី​រដ្ឋាភិបាល​មានគោល​ការជាស្រាប់​ស្តីពីបញ្ហាលំនៅដ្ឋានសង្គ​មនិង លក្ខណៈ​វប្បធម៌​សម្រាប់​កម្មករ​។ ត្រូ​វចំណាយដីនិងប្រមូលរាល់​ប្រភពកម្លាំងពលំ​ ដើ​ម្បី សាងសងលំនៅដ្ឋានសង្គម។ ​ហើយ​សហគ្រាស​ក៏គប្បី​ផ្តោតការយក​ចិត្ត​ទុកដាក់​ ចំណា​យប្រភពកម្លាំង ដើម្បីក​សាងលំ​នៅដ្ឋាន​សម្រាប់​កម្មករ ជាពិសេស​ត្រូ​វ​មាន​ ប្រព័ន្ធសាលាម​តោយ្យ ដោយ​បំពាក់តាម​បទដ្ឋាន​ចាំបា​ច់​”។
 
ក្នុងឱកាស​នេះ នា​យករដ្ឋមន្ត្រី លោក Ng​uyen Xuan Phuc អញ្ជើញផ្តល់​អាហារូបករ​ណ៍ចំនួន​៦៥ចំណែក​សម្រាប់​កម្មករ​ ដើ​ម្បីលើកទឹកចិត្តឲ្យកម្មករ សិ​ក្សារៀនសូត្រ លើកកម្ពស់សម​ត្ថភាព ព្រមទាំង​ប្រគល់ផ្ទះ​ចំនួ​ ១៨ខ្នង​សម្រាប់​កម្មករមាន​ស្ថាន​ភាព លំបាកពិសេស​៕

 

តាម VOV5 - វិទ្យុសំឡេង​វៀតណាម​
 

បណ្តាព័ត៌មានបានផ្សាយ