18/05/2018 11:30 GMT+7 Email Print Like 0

នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc ជួបប្រាស្រ័យជាមួយអ្នកបោះឆ្នោតទីក្រុងហាយហ្វុង

នាព្រឹកថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០១៨ នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc ដឹកនាំគណៈប្រតិភូសមាជិកសភាមណ្ឌលហាយហ្វុងបានជួបប្រាស្រ័យជាមួយអ្នកបោះឆ្នោតនៅទីក្រុងនេះ ដើម្បីត្រៀមរៀបចំឲ្យសម័យប្រជុំលើកទី៥ រដ្ឋសភានីតិកាលទី១៤។

នាយករដ្ឋមន្ត្រីលោក Nguyen Xuan Phuc ក្នុងជំនួបប្រាស្រ័យជាមួយអ្នកបោះឆ្នោតទីក្រុងហាយហ្វុង

ក្នុងជំនួបនេះ បណ្ដាអ្នកបោះឆ្នោតបានវាយតំលៃខ្ពស់ចំពោះលទ្ធផលនៃសន្និបាតមជ្ឈឹមលើកទី៧ដែលទើបនឹងបិទបញ្ចប់ ក៏ដូចជាការងារគ្រប់គ្រង ការប្រតិបត្តិរបស់រដ្ឋាភិបាលនិងការបញ្ជាណែនាំយ៉ាងខ្លាំងក្លារបស់លោកនាយករដ្ឋមន្រ្តី ដើម្បីជួយឲ្យសេដ្ឋកិច្ចសង្គមទទួលបានលទ្ធផលល្អចាប់ពីដើមឆ្នាំមក។ អ្នកបោះឆ្នោតទាំងអស់គ្នាក៏បានសម្ដែងការគាំទ្រចំពោះការងារបង្ការប្រឆាំងអំពើពុករលួយនាបច្ចុប្បន្នផងដែរ។

ថ្លែងមតិក្នុងជំនួប នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc បានសង្កត់ធ្ងន់ថា រដ្ឋអំណាចគ្រប់ជាន់ថ្នាក់និងសមាជិកសភាទាំងឡាយចាំបាច់ត្រូវផ្ទៀងស្ដាប់មតិរបស់អ្នកបោះឆ្នោត ដើម្បីចាត់ការឲ្យបានទាន់ពេលវេលា៕


តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ