18/05/2018 11:30 GMT+7 Email Print Like 0

នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc អញ្ជើញចូលរួមបើកពិធីបុណ្យផ្កាក្ងោកក្រហម២០១៨

នាយប់ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៨ នៅទីក្រុងហាយហ្វុង ភាគខាងជើងវៀតណាមបានប្រព្រឹត្តទៅកម្មវិធីសិល្បៈ​បើក​ពិធីបុណ្យផ្កាក្ងោកក្រហមឆ្នាំ២០១៨ ក្រោមប្រធានបទ “ហាយហ្វុងឈានទៅនាយសមុទ្រ”។
 


នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc បានអញ្ជើញចូលរួម
និងអបអរសាទរបក្សភាគ រដ្ឋអំណាចនិងប្រជាជនទីក្រុង។


ពិធីបុណ្យផ្កាក្ងោកក្រហមឆ្នាំ២០១៨ជាព្រឹត្តិការណ៍ដើម្បីផ្សព្វផ្សាយយ៉ាងទូលំទូលាយថែមទៀតទៅកាន់មិត្តភក្តិជាតិនិងអន្តរជាតិអំពីទឹកដីមនុស្សហាយហ្វុង សំដៅជំរុញខ្លាំងការទាក់ទាញទុន កសាងពាណិជ្ជសញ្ញានិងអភិវឌ្ឍន៍ផ្នែកទេសចរណ៍ បង្កើតឡើងបរិយាកាសសប្បាយរីករាយ លើកកំពស់គុណភាពជីវភាពរស់នៅខាងស្មារតី​របស់ប្រជាជន។

ថ្លែងមតិក្នុងពិធីបើក ប្រធានគណៈកម្មាធិការប្រជាជនទីក្រុងហាយហ្វុងលោក Nguyen Van Tung បានអះ​អាង​ថា ​ រហូតមកដល់ពេលនេះ ទីក្រុងហាយហ្វុងបានសម្រេចរួចរាល់នូវសំណង់សំខាន់ៗ ជាច្រើនដូចជា៖ ផ្លូវហាយវែ Ha Noi – Hai Phong អាកាសយានដ្ឋានអន្តរជាតិ Cat Bi ស្ពានវែងបំផុតនៅវៀតណាម Tan Vu – Lach Huyen និងកំពង់ផែច្រកទ្វារអន្តរជាតិ Hai Phong ជាដើម។ ទីក្រុងហាយហ្វុងនាបច្ចុប្បន្នបានក្លាយទៅជាទីមកដល់គួរឲ្យទាក់ទាញរបស់សម្ព័ន្ធសេដ្ឋកិច្ចធំៗនៅក្នុងនិងក្រៅប្រទេសដែលមកវិនិយោគចូលក្នុងគម្រោងការណ៍ថ្នាក់ជាតិ​និងតំបន់ជាច្រើន ដោយផ្តោតទៅលើវិស័យកសិកម្ម ឧស្សាហកម្ម ទេសចរណ៍ សុខាភិបាលនិងអប់រំ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ