08/05/2018 09:48 GMT+7 Email Print Like 0

នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc អញ្ជើញជួបធ្វើការជាមួយថ្នាក់ដឹកនាំខេត្តចំនួន៦

នារសៀលថ្ងៃទី៧ ខែឧសភា ឆ្នាំ២០១៨ នៅទីក្រុងហាណូយ នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc អញ្ជើញជាអធិបតីជំនួបធ្វើការជាមួយខេត្តចំនួន៦ រួមមានខេត្ត Ha Giang ខេត្ត Lao Cai ខេត្ត Yen Bai ខេត្ត Dien Bien ខេត្ត Lai Chau ខេត្ត Son La ស្តីពីគម្រោងការអភិវឌ្ឍន៍ជនបទបន្សាំជាមួយគ្រោះធម្មជាតិ។


នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc អញ្ជើញថ្លែងមតិក្នុងជំនួបធ្វើការ (រូបថតៈ Thong Nhat/TTXVN)

គម្រោងការនេះមានទុនវិនិយោគសរុបឡើងដល់ ១២៩,៥ លានដុល្លារអាមេរិក ហើយគម្រងការនេះបានអនុវត្តពីឆ្នាំ២០១៨ដល់ ឆ្នាំ២០២៣។

អញ្ជើញថ្លែងមតិនៅក្នុងជំនួបនេះ នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc បានសំណូមពរឲ្យក្រសួងហិរញ្ញវត្ថុ​បន្ត​ការពិភាក្សាជាមួយដៃគូផ្តល់ប្រាក់កម្ចី ដើម្បីកាត់បន្ថយអត្តាការប្រាក់និងអូសបន្លាយរយៈពេលខ្ចីប្រាក់រហូតដល់៣០ឆ្នាំ។ ខេត្ត Lao Cai ទទួលខុសត្រូវការចុះហត្ថលេខាលើប្រាក់កម្ចីសម្រាប់ខេត្តទាំង៦។ ស្ថាប័នមានសមត្ថកិច្ច ជួយបំពេញបែបបទខ្ចីប្រាក់ដើម្បីអនុវត្តន៍គម្រោងការនេះប្រកបដោយជោគជ័យ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ