29/04/2018 10:40 GMT+7 Email Print Like 0

នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc ចូល​រួមសម័យ​ពេញ​អង្គ​ក្នុង​ក្របខ័ណ្ឌ​កិច្ច​ប្រជុំ​កំពូល​អាស៊ាន​លើក​ទី​៣២​


 ថ្នាក់ដឹកនាំអាស៊ានចូលរួមសម័យប្រជុំពេញអង្គ (រូបថត៖ TTXVN)

នាព្រឹកថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៨ កិច្ចប្រ​ជុំកំពូលអាស៊ានលើកទី​៣២ បាន​បើក​ជាផ្លូវ​ការ​​នៅសឹង្ហបុ​រី​។ បន្ទាប់​នោះ នាយករដ្ឋមន្រ្តី​វៀតណាមលោក ​​Nguyen X​uan Phuc និងថ្នា​ក់ដឹកនាំ​ប្រទេស​សមាជិក​អាស៊ាន​ដទៃ​បាន​ចូលរួម​សម័យប្រជុំចង្អៀតក្រោ​ម​អធិបតីភាព របស់នាយករដ្ឋមន្រ្តី​សឹង្ហបុរីលោក Le​e Hsien Loong។
 
អញ្ជើញថ្លែងមតិ​នៅសម័យប្រជុំខាងលើ នាយក​រដ្ឋមន្រ្តីវៀតណាម​លោក Nguyen Xuan Phucបានឯកភាព​ជាមួយ​របៀបទាក់​ទងអភិក្រម​រួមរបស់​អាស៊ាន​អំពីទំនាក់​ទំនងកិច្ចការ​បរទេស​ប្រកប​ដោយប្រសិទ្ធភាព​និងជាក់ស្ដែង​ជាមួយដៃ​គូនានា​ ព្រមទាំងអះអាង​ថា អាស៊ាន​គួរតែរក្សា​ឲ្យបាន​រឹងមាំ​នូវតួនាទី​ជាមជ្ឈមណ្ឌល​ក្នុង​តំបន់​  ដោយឈរលើការពង្រឹងសាមគ្គីភា​ព ឯកភាព និងជំរុញការត​ភ្ជាប់ខាងសេដ្ឋកិច្ចក្នុង​ប្លុក​។ ផ្លាស់​ប្ដូរទស្សនៈ​អំពីស្ថាន​ភាពក្នុងតំបន់ នាយករ​ដ្ឋមន្រ្តីលោក Nguyen Xu​an Phuc និងថ្នាក់ដឹកនាំអាស៊ាននា​នា បានស្វាគមន៍​លទ្ធផល​ដ៏វិជ្ជមានក្នុងជំនួបចរ​ចាកំពូល​អន្តរកូរ៉េកាល ពីថ្ងៃទី២៧ មេសា ដោយចាត់ទុកថា​ នេះជា​ការបោះជំហាន​ថ្មីនិងសំខាន់ក្នុងដំណើរ​ការលុបបំបា​ត់អាវុធនុយក្លេអ៊ែរនៅឧបទ្វី​បកូរ៉េ។
 
ស្ដីពីស្ថាន​ភាពនៅសមុទ្រខាងកើត​ លោក Nguyen Xuan Phuc ចាត់ទុកថា នៅតែ​មាន​បម្រែបម្រួល​ដ៏ស្មុគ​ស្មាញ​​នៅតំបន់សមុទ្រនេះ​ ហើយអាស៊ាន​គួរតែរក្សា​រឹងមាំនូវ​គោលការណ៍​ជាសារវ័ន្ត​និងគោល​ជំហរដែល​បាន​ឯកភាព​ស្ដីពីសមុទ្រ​ខាង​កើត។
 
មុននោះ នាយប់ថ្ងៃទី២៧​ ខែមេសា នៅវិមានប្រធានាធិបតី​សឹង្ហបុរី នាយករដ្ឋ​មន្រ្តីវៀតណាមលោក ​Nguyen Xuan​ Phuc និងថ្នាក់ដឹ​កនាំប្រទេស​អាស៊ានដទៃ បានអញ្ជើញចូល​រួមសម័យ​ពេញអង្គក្នុង​ក្របខ័ណ្ឌ​កិច្ចប្រជុំ​កំពូល​អាស៊ាន​លើក​ទី​៣២ ក្រោមអធិបតីភាពរបស់នាយករ​ដ្ឋមន្រ្តីសឹង្ហបុរីលោក​ Lee Hsien Loon​g។

 


 នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc ជួបសន្ទនាទ្វេភាគីជាមួយប្រធានាធិបតីហ្វីលីពីនលោក Rodrigo Duterte

 ចែករំលែកទស្សនៈជាមួ​យថ្នាក់ដឹកនាំអាស៊ានផ្សេងៗ នាយករដ្ឋ​មន្ត្រីលោក Nguyen Xuan Phuc​ បានវាយ​តំលៃខ្ពស់ចំពោះ​ប្រធានប​ទនិងអាទិភាពក្នុងកិច្ចប្រជុំកំ​ពូលអាស៊ានលើកនេះ។ លោ​កនាយក​រដ្ឋមន្រ្តីឲ្យ​ដឹងថែម​ទៀត​ថា ទីក្រុងជួរមុខចំនួ​ន៣នៅវៀតណាមនោះគឺទីក្រុងហាណូ​យ ទីក្រុងហូជីមិញ​ និងទីក្រុង​ដាណាំង​ នឹងចូល​រួមការផ្ដួចផ្ដើមគំនិតស្ដីពីប​ណ្ដាញទី​ក្រុងឆ្លាតអាស៊ាន។ លោក​ Nguyen Xuan Ph​uc ក៏អញ្ជើញ​ថ្នាក់ដឹក​នាំអាស៊ាន​ដទៃ មកចូលរួមវេទិកាសេ​ដ្ឋកិច្ចពិភពលោកស្ដីពី​អាស៊ាន (WE​F-ASEAN)​ ដែល​នឹង​បាន​រៀបចំ​ឡើងនៅវៀត​ណាម នាខែកញ្ញាខាងមុខផង​ដែរ​។

មុន​នោះ នារសៀលថ្ងៃទី២​៧ មេសា នាយករដ្ឋមន្រ្តីលោក​ Nguyen Xuan Phuc ​បានជួប​សន្ទនាទ្វេភាគី​ជាមួយប្រធានា​ធិបតីហ្វីលី​ពីន​ លោក Rodrigo Dutert​e។ ក្នុងជំនួ​បនេះ ថ្នាក់ដឹកនាំទាំង​ពីររូបបាន​សម្ដែង​ការពេញចិត្ត​ចំពោះការ​អភិវឌ្ឍនៃទំនាក់ទំ​នងភាពជាដៃគូយុ​ទ្ធសាស្ត្រ រវាងប្រទេស​ទាំងពីរ​៕

 

តាម VOV5 - វិទ្យុសម្លេង​វៀតណាម​
 

បណ្តាព័ត៌មានបានផ្សាយ