27/04/2018 09:31 GMT+7 Email Print Like 0

នាយករដ្ឋមន្ត្រីលោក Nguyen Xuan Phuc៖ វៀតណាមស្វាគមន៍សហគ្រិនសិង្ហបុរី


 នាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាម លោក Nguyen Xuan Phuc អញ្ជើញចូលរួមវេទិកាធុរកិច្ចវៀតណាម-សិង្ហបុរី 

នាព្រឹកថ្ងៃទី២៦ ខែមេសា ឆ្នាំ​២០១៨ ក្នុងក្រ​បខ័ណ្ឌនៃដំណើរទ​ស្សនកិច្ចជា​ផ្លូវកា​រនៅ​ ប្រទេសសិង្ហបុរី​នោះ នាយក​​រដ្ឋមន្ត្រីរដ្ឋាភិបាល​វៀត​ណាម លោក Nguyen X​uan Phuc បានអញ្ជើញចូលរួមវេទិកា​ធុរកិច្ចវៀ​តណា​ម-សិង្ហបុរី​។
 
អញ្ជើញ​ថ្លែងមតិក្នុង វេទិកានេះ លោ​ក Nguyen Xuan Phuc​ បាន​ឲ្យដឹ​ង​ថា៖  អស់រយៈពេល៥ឆ្នាំ​ដែល ជាដៃគូ​យុទ្ធសាស្ត្រ​របស់​គ្នាទៅវិញទៅ​មក សិង្ហបុរីមានគម្រោងការ​វិនិយោគនៅ វៀតណាមជា​ង២ពាន់គម្រោង​ដោយមាន​ទុនវិនិយោគ​ឡើងដល់៤៣ពាន់លាន ដុ​ល្លារអាមេរិក ទំហំពាណិ​ជ្ជកម្មទ្វេភាគីទទួលបា​ន​ជិត​៨,៥ពាន់​លាន​ដុល្លាអាមេរិក ។ នា​យករដ្ឋមន្ត្រី លោក Ngu​yen Xuan Phuc បានអះអាងថា ​រដ្ឋាភិបាល​ វៀតណាម​កំពុងប្តេជ្ញាចិត្ត​ធ្វើសកម្មភាព​ ដើម្បីនាំ​សេដ្ឋកិច្ចវៀតណាម បោះជំហានគួរឲ្យ ​កត់សម្គាល់នាពេលខាងមុខ។​ លោក​​អញ្ជើញមាន​ប្រសាសន៍ថា៖ “វៀតណាមកំពុងខិតខំប្រឹង​ប្រែងកសាងខឿនសេដ្ឋកិច្ចចាប់​ផ្តើម​អាជីព ច្នៃប្រ​​​ឌិត គោលនយោបាយបើកទូលាយ សមត្ថភា​ពអំពីផលិតភាពធ្វើអាជីវ​កម្មកំ​ពង់ បានលើកកម្ពស់​ បង្កើត​​ឡើងឱកាស​ថ្មីស​ម្រាប់ សហគ្រិនចាប់ផ្តើមអាជីព​ធ្វើការ វិនិយោគនៅវៀតណា​ម។​ តាមនោះ យើងខ្ញុំ​លើក​ទឹក​​ចិត្តឲ្យមូល​នីធិវិនិយោគ​ ផ្តោតការយកចិត្តទុកដា​ក់ទៅលើសហគ្រាសចាប់ផ្តើមអា​ជីព។ រដ្ឋាភិបាល​វៀតណាម​​សន្យាជួយឧបត្ថម្ភ និងប​ង្កលក្ខណៈងាយស្រួលសម្រាប់គោលគំនិ​តចាប់ ផ្តើមអាជីវ​កម្ម គាំពារ​កម្មសិទ្ធិ​​បញ្ញាក្នុងក្របខ័ណ្ឌនៃច្បាប់កម្ម​សិទ្ធិបញ្ញាដែលរដ្ឋ សភាបា​នអនុម័ត​ជាឯកឆ័ន្ទ​ក៏ដូច​ជា​អនុវត្តន៍​រាល់ការ​សន្យាគា​ពារកម្ម សិទ្ធិបញ្ញាក្នុង​ក្រប ខ័ណ្ឌបណ្តាកិច្ចព្រមព្រៀង​ FTA​ ដែល​វៀត​ណាម​ជាសាមជិក​ផង​ដែរ​”៕​

 

តាម VOV5 - វិទ្យុសម្លេង​វៀតណាម​
 

បណ្តាព័ត៌មានបានផ្សាយ