20/04/2018 10:07 GMT+7 Email Print Like 0

នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc ជួបចរចាជាមួយទីប្រឹក្សារដ្ឋមីយ៉ាន់ម៉ាលោកស្រី Aung San Suu Kyi


 ទិដ្ឋភាពនៃកិច្ចចរចា 

នារសៀលថ្ងៃទី១៩ ខែ​មេសា ឆ្នាំ​២០១៨ នាយ​ករដ្ឋមន្ត្រី ​លោក Nguyen Xuan Phuc បានអ​ញ្ជើញជា​អធិបតី​ពិធី​ទទួល​ស្វាគមន៍​ទីប្រឹក្សា ​សាធារណរដ្ឋសហភាពមី​យ៉ាន់ម៉ា លោកស្រី A​ung San Suu Kyi ដែ​លកំពុង​មាន​ដំណើរ​ទស្សនកិច្ច​ជាផ្លូវការ​នៅវៀត​ណាម ចា​ប់ពីថ្ងៃ១៩​ ដ​ល់ថ្ងៃទី​២០ ខែ​មេសា។​ បន្ទាប់​ពីពិធី​ទទួល​បដិសណ្ឋារ​កិច្ច​មក​​ភាគីទាំង​ពីរ បានអនុវត្តន៍​កិច្ចចរចា។

នាយក​រដ្ឋមន្ត្រី លោក Nguyen ​Xuan Phuc និងទីប្រឹក្សារដ្ឋមីយ៉ាន់ម៉ា​បាន​សម្តែង​ក្តីពេញ​ចិត្តចំពោះ​ការអភិវឌ្ឍ​នៃទំនាក់ទំ​នង​វៀត​ណាម - មីយ៉ាន់ម៉ា ក្នុងរយៈ​ពេល៤០ឆ្នាំកន្លងទៅ។​ ភាគី​ទាំងពីរបានឯ​កភាព បង្កើន​ថែម​ទៀត​​កិច្ចសហប្រតិបត្តិការ​នយោបាយ ការទូត តាមរយៈការ​ជម្រុញរាល់ដំណើរទស្សន​កិច្ច និង​ជួប​ប្រាស្រ័យ​ជាន់ខ្ពស់ និងគ្រប់ជាន់ថ្នាក់លើគ្រប់​កាណាល់បក្ស រដ្ឋាភិ​បាល រដ្ឋសភានិងជួប​ប្រាស្រ័យ​ប្រជា​ជន ព្រម​​ទាំងអ​នុម័ត​យ៉ាងឆាប់ៗ កម្មវិធីសកម្មភាពអនុវត្តទំនាក់ទំនង​ដៃគូយុទ្ធសាស្ត្រ លើគ្រប់វិស័យវៀតណាម​-មីយ៉ាន់ម៉ា​ ដំណាក់កាល២​០១៨-២០២៣។ ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ​ក៏បានសន្យាធ្វើឲ្យស៊ីជម្រៅថែម​ទៀត នូវទំនាក់​ទំនងពាណិជ្ជកម្ម​-វិនិយោគ ឈរលើមូលដ្ឋាន​ភាគីទាំងពីរ​មានផលប្រយោជន៍​ដូច​គ្នា ព្រម​ទាំង​អះអាង​នឹងខិត​ខំប្រឹងប្រែងទទួលបានត​ម្លៃប្រាក់ពាណិជ្ជកម្មទ្វេភា​គី​ឡើង ដល់ជាង១ពាន់​លាន ដុល្លា​អាមេរិក​។​
 
ថ្នាក់ដឹក​នាំនៃប្រទេសទាំងពីរមាន​បំណង បង្កើនថែមទៀតកិច្ចសហប្រ តិ​បត្តិការលើវិស័យមួយចំ​នួនទៀត​ ដូច​ជា ហិ​រញ្ញវត្ថុ ថាមពល ជួប​ប្រាស្រ័យប្រជាជន និងជម្រុញឲ្យបានខ្លាំ​ងថែមទៀត​ កិច្ច​សហប្រតិបត្តិការ​លើវិស័យ​ដឹកជញ្ជូន​ ទេសចរណ៍ យុត្តិធម៌​ អប់រំនិងវប្បធម៌​ជាដើម​។
 
ផ្លាស់ប្តូរមតិលើបណ្តាបញ្ហាអន្ត​រជាតិ និងតំបន់ដែលមានការយ​កចិត្តទុក ដាក់ដូចគ្នា ​ភាគីទាំង​ពីរ​បាន​ឯក​ភាព​បង្កើន​កិច្ច​សហប្រតិបត្តិ​ការលើប​ណ្តាវេទិកា​តំបន់និង​អន្តរជាតិ។ ភាគី​ទាំង​ពីរ​បាន​សង្កត់​ធ្ងន់​នូវ​សារៈ​សំខាន់​​នៃការ​រក្សាសន្តិ​ភាពនិងស្ថិរភាពក្នុងតំ​បន់ សេរីភាពនាវាចរណ៍និងអាកាសច​រណ៍នៅសមុទ្រខា​ងកើត​ គាំទ្រ​ការ​ដោះស្រាយជម្លោះដោយសន្តិ​វិធី ឈរលើអនុស​ញ្ញាអង្គការសហប្រជាជាតិ ស្តីពីច្បាប់​សមុទ្រ​ ឆ្នាំ១៩៨២ រួម​ទាំងស​ន្យាអនុវត្តន៍ពេញ ​លេញប្រកបដោយប្រសិទ្ធភាពសេចក្តី​ថ្លែង​ការណ៍ ស្តីពី​ការប្រតិបត្តិ​សម្រាប់​ភាគីនានា​នៅសមុទ្រ​ខាងកើត (DOC) និងសម្រេចបានយ៉ាងឆាប់ៗ​ ក្រមប្រតិបត្តិ​សម្រាប់​ភាគី​នៅស​មុទ្រ​ខាង​​កើត​ (COC)​។
 
បន្ទាប់​ពីកិច្ចចរចា នាយករដ្ឋ​មន្ត្រី លោក Nguyen Xuan Phuc និងទីប្រឹក្សា ​សាធារណរដ្ឋសហភាព​មីយ៉ាន់​ម៉ា លោក​​ស្រី A​ung San Suu Kyi ​បានអញ្ជើញ​ជាកសិណ​សាក្សីពិ​ធីចុះ​ហត្ថលេខា​លើឯកសារ​សហប្រតិបត្តិការ​ចំនួន​ពីររួម​​មាន​៖ អនុស្សារណៈយោ​គយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិកា​រក្នុង​វិស័យប្រៃ​ ស​ណីយ៍ ទូរគមនាគមន៍​និង​ព័ត៌មាន​​វិទ្យានិង​អនុស្សរណៈយោគយល់ស្តី​ពីកិច្ច សហប្រតិបត្តិកា​រក្នុងវិស័យព័ត៌មាន៕​ ​

 

តាម​ VOV5 - វិទ្យុសម្លេង​វៀតណាម​
 

បណ្តាព័ត៌មានបានផ្សាយ