18/04/2018 10:19 GMT+7 Email Print Like 0

នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc ជួបធ្វើការជាមួយរណសិរ្សមាតុភូមិវៀតណាម

​រដ្ឋាភិបាលមាន​គោលបំណងចង់ផ្ទៀងស្ដាប់យោបល់​ របស់រណសិរ្សមាតុភូមិវៀតណាម​ ចំពោះការងារ​គ្រប់​គ្រង ប្រតិបត្តិ​ របស់រដ្ឋាភិបាល ដើ​ម្បីរដ្ឋាភិបាលបម្រើប្រជាជនឲ្យបា​នល្អ​ជាង។

​អញ្ជើញ​ថ្លែងមតិ​ក្នុងជំនួបធ្វើការជាមួយរ​ណសិរ្សមាតុ​ភូមិនាព្រឹកថ្ងៃទី១៧ ខែមេសា​ ឆ្នាំ​២០១៨ នាយករ​ដ្ឋមន្រ្តី វៀតណាម​ លោក Nguyen Xuan Phuc បានលើកច្បាស់ថា ​កិច្ចសហការ​រវាងស្ថាប័នទាំងពីរគឺសំ​ខាន់​ណាស់ ដើម្បី​បម្រើ​ប្រជាជនឲ្យ​បានល្អជាង។ លោកនាយករដ្ឋមន្រ្តីមា​នគោលបំណងថា ដោ​យតួនា​ទីឃ្លាំមើល​របស់​ខ្លួន​គឺរណសិរ្ស​មាតុភូមិ​វៀត​ណាម នឹងផ្ដល់យោបល់ជាមួយ ​រដ្ឋាភិបាលស្ដីពីទស្សនៈ​ វិធីសាស្ត្រ​ប្រតិបត្តិ លទ្ធផល​អនុវត្ត​ន៍ភារកិច្ច​របស់រដ្ឋា​​ភិបាល ពិសេសគឺបញ្ហានៅ​សេសសល់ ដើម្បីរដ្ឋាភិបាលខិ​តមកជិត​ប្រជាជន​ជាង ដោះស្រាយ​ទាន់ពេល​វេលានិង​ឆ្លើយតប​តាមបំណងប្រាថ្នាដ៏ត្រឹមត្រូវ​របស់​ប្រជាជន៕​​

 

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ