06/04/2018 09:41 GMT+7 Email Print Like 0

នាយករដ្ឋមន្រ្តីវៀតណាម អញ្ជើញចូលរួមកិច្ចប្រជុំកំពូលនៃគណៈកម្មការ ទន្លេមេគង្គអន្តរជាតិលើកទី៣

នាព្រឹកថ្ងៃទី៥ ខែមេសា ឆ្នាំ២០១៨ នៅទីក្រុងសៀមរាប នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc -នាយករដ្ឋមន្ត្រីកម្ពុជា សម្តេចតេជោ ហ៊ុនសែន - នាយករដ្ឋមន្ត្រីឡាវ លោក Thonglun Sisoulith និងនាយករដ្ឋមន្ត្រី​ថៃ​ លោក Prayuth Chan-ocha អញ្ជើញចូលរួមកិច្ចប្រជុំកំពូលគណៈ កម្មការទន្លេមេគង្គអន្តរជាតិលើកទី៣ ។

នាយករដ្ឋមន្រ្តីវៀតណាម អញ្ជើញចូលរួមកិច្ចប្រជុំកំពូលនៃគណៈកម្មការ ទន្លេមេគង្គអន្តរជាតិលើកទី៣

ក្នុងសុន្ទរកថាដ៏សំខាន់របស់ នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc បានសង្កត់ធ្ងន់ថានេះជា ឱកាសសម្រាប់ប្រទេសនានាដាក់ចេញទិសដៅសំខាន់ៗវិស័យសហប្រតិបត្តិការជាអាទិភាព ពង្រីកកិច្ចសហប្រតិបត្តិ​ការទាំងក្នុងនិងទាំងក្រៅគណៈកម្មការទន្លេមេគង្គ ដើម្បីប្រើប្រាស់ធនធានទឹក និងធនធានផ្សេងៗទៀតក្នុងអាងទឹក ទន្លេមេគង្គ ប្រកបដោយ សមភាព ត្រឹមត្រូវ និង និរន្តរភាពផងដែរ។

លោក Nguyen Xuan Phuc បានឯកភាពខ្ពស់ចំពោះប្រធានបទនៃកិច្ចប្រជុំកំពូលលើកនេះពោលគឺថា "ការលើក​​កំពស់កិច្ចខិតខំប្រឹងប្រែងរួមគ្នា និងភាពជាដៃគូ ដើម្បីសម្រេចបាននូវគោលដៅអភិវឌ្ឍន៍ប្រកបដោយ ចីរភាពនៅក្នុងអាងទន្លេមេគង្គ - ទន្លេមេគង្គតែមួយ-ស្មារតីតែមួយ"  និងលើកស្ទួយនូវលទ្ធផលនៃការផ្លាស់ប្តូរ វិទ្យាសាស្រ្តក្នុងរយៈពេល ២ ថ្ងៃ នៃដៃគូអភិវឌ្ឍន៍និងអ្នកវិទ្យាសាស្ត្រអន្តរជាតិនានា៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ