05/04/2018 09:21 GMT+7 Email Print Like 0

នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc ទទួលជួបជាមួយ ឯកអគ្គរដ្ឋទូតសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់

នារសៀលថ្ងៃទី៣ ខែមេសា ឆ្នាំ២០១៨ នៅរដ្ឋធានីហាណូយ នាយករដ្ឋមន្រ្តី លោក Nguyen Xuan Phuc បានទទួលជួបជាមួយឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ប្រចាំ វៀតណាម លោក Chrisrtian Berger ។

 នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc ទទួលជួបជាមួយ
ឯកអគ្គរដ្ឋទូតសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់

ក្នុងជំនួបនេះ លោក Nguyen Xuan Phuc បានអបអរសាទរចំពោះប្រទេសអាល្លឺម៉ង់បានបង្កើតឡើងរដ្ឋាភិបាលថ្មី ដែលដឹកនាំដោយអធិការបតី លោកស្រី Angela Markel។ លោក Nguyen Xuan Phuc បានសង្កត់ធ្ងន់ថាប្រទេសទាំងពីរមានទំនាក់ទំនងជាប្រពៃណីដ៏ល្អប្រសើរ ហើយវៀតណាមយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះទំ​នាក់​ទំនងជាមួយអាល្លឺម៉ង់ដោយរំពឹងថា ភាគីទាំងពីរនឹងរឹតបន្តឹងថែមទៀតនូវកិច្ចសហប្រតិបត្តិការ មានជាអាទិ៍វិស័យសេដ្ឋកិច្ច អប់រំបណ្តុះបណ្តាល វប្បធម៌ជាដើម។ លោក Nguyen Xuan Phuc ក៏កោតសរសើរចំពោះសហគ្រាស​អាល្លឺម៉ង់មកធ្វើអាជីវកម្មនៅវៀតណាម និងអះអាងថារដ្ឋាភិបាលវៀតណាមនឹងបង្កលក្ខណៈស្រួលសំ​រាប់​សហគ្រាសទាំងនេះមកវិនិយោគនិងធ្វើអាជីវកម្មប្រកបដោយជោគជ័យ នៅវៀតណាម។

រីឯ លោក Chrisrtian Berger បានថ្លែងអំណរគុណចំពោះក្រសួងស្ថាប័នពាក់ព័ន្ធ នានារបស់វៀតណាមដែលបានជម្រុញទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការនៃប្រទេសទាំងពីរ ជាពិសេសក្នុងវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម អប់រំ និង​វប្បធម៌៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ