05/04/2018 09:23 GMT+7 Email Print Like 0

នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc ទទួលជួបជាមួយរដ្ឋមន្ត្រីក្រសួងថាមពលនិងផលរ៉ែឡាវ

ក្នុងពិធីទទួលជួបជាមួយរដ្ឋមន្ត្រីក្រសួងថាមពលនិងផលរ៉ែឡាវ លោក Khammany Inthirath នាថ្ងៃទី៤ ខែមេសា ឆ្នាំ២០១៨ នោះ នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc បានវាយតម្លៃខ្ពស់ចំពោះដំណើរទស្សនកិច្ចនៅ​វៀត​ណាម​របស់លោករដ្ឋមន្ត្រី បន្ទាប់ ពីកិច្ចប្រជុំលើកទៅ៤០ គណៈកម្មការអន្តររដ្ឋាភិបាលវៀតណាម-ឡាវក៏ក្នុងជំនួបនេះ នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc បានសង្កត់ធ្ងន់លើកិច្ចសហប្រតិបត្តិការរវាងខឿនសេដ្ឋកិច្ចទាំងពីរគឺចាំបាច់ណាស់។ តាមនោះភាគីទាំងពីរគប្បីពង្រីកនូវប្រៀបខ្លាំងរបស់ខ្លួន។ ដោយចាត់ទុកវិស័យវារីអគ្គិសនីនិងថាមពល កកើតឡើងវិញជាវិស័យប្រៀបខ្លាំងរបស់ឡាវ នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc បានស្នើរឲ្យភាគីឡាវ បង្កលក្ខណៈងាយស្រួលសម្រាប់វិនិយោគិនអភិវឌ្ឍន៍នូវគម្រោងការនានាប្រកបដោយប្រសិទ្ធភាព៕
 

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ