25/01/2018 10:40 GMT+7 Email Print Like 0

នាយករដ្ឋមន្ត្រី Nguyen Xuan Phuc អញ្ជើញ​មក​ដល់​ញូវដែល្លីចាប់​ផ្តើម​ចូលរួម​សន្និសីទ​ជាន់​ខ្ពស់​អាស៊ាន​-ឥណ្ឌា​


 នាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀត ណាម លោក Nguyen Xuan Phuc និងលោកជំទាវ បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់វៀតណាម មកដល់ព្រលានយន្តហោះយោធា Palam ប្រទេសឥណ្ឌា

នារសៀលថ្ងៃទី២៤ ខែមករា ​ឆ្នាំ​២០១៨ តាមម៉ោងវៀតណាម ​នាយករដ្ឋមន្ត្រីរដ្ឋាភិបាល វៀ​ត ​ណាម លោក Nguyen​ Xuan Phuc និងលោកជំទាវ បាន​ដឹកនាំគណៈប្រតិភូជាន់ខ្ពស់​វៀត​ណាម មកដល់​ព្រលាន​យន្ត​ហោះ​យោធា​ Palam ប្រទេសឥណ្ឌា ចាប់ផ្តើមដំណើរ ចូលរួ​មសន្និសីទជាន់ខ្ពស់រំលឹកខួ​ប​អនុស្សាវរីយ៍អាស៊ាន-ឥ​ណ្ឌា។
 
តាមរបៀប​វារៈ ក្នុងថ្ងៃនេះ នាយករដ្ឋមន្ត្រី លោ​ក Nguyen Xuan Phuc អញ្ជើញជួបចរចា​ជាមួយ​នាយករដ្ឋ មន្ត្រី​ឥណ្ឌា ​លោក Narendra Modi និងជួបសំណេះសំណាលជាមួយ​កម្មាភិបាល​ស្ថានទូតវៀតណាម ប្រ​ចាំនៅ​ឥណ្ឌា​ផង​ដែរ​។
 
ក្នុង​ថ្ងៃទី២៥ ខែមករា នាយករដ្ឋម​ន្ត្រី​នឹងអញ្ជើញចូលរួមសកម្ម​ភាពមួយចំនួន​ ក្នុងនោះមាន​សន្និសីទ​ចង្អៀត​រវាង​​ថ្នាក់​ដឹកនាំ​អាស៊ាន ជាមួយនាយករដ្ឋមន្ត្រី​ឥណ្ឌា​ ចូលរួមសន្និសីទជាន់ខ្ពស់​​អាស៊ាន​-ឥណ្ឌាជា​ដើម ។ នាយក​រដ្ឋមន្ត្រី ​លោក Nguyen Xuan Phuc នឹង​អញ្ជើញ​ជួបសន្ទនា​ទ្វេភាគី​ជាមួយ​ថ្នាក់ដឹក​នាំនៃ​ប្រទេស​ចូលរួម​សន្និសីទ​​រួមទាំង​ថ្នាក់ដឹកនាំ សម្ព័ន្ធក្រុមហ៊ុនធំៗលើពិភ​ពលោកទៀតផង​៕

 

តាម VOV5 - វិទ្យុសម្លេង​វៀតណាម​
 

បណ្តាព័ត៌មានបានផ្សាយ