22/10/2017 11:52 GMT+7 Email Print Like 0

នាយករដ្ឋមន្ត្រីវៀតណាមអញ្ជើញចូលរួមពិធីរំលឹក​ខួប​អនុស្សវរីយ៍​លើកទី​ ៥០ ​នៃមូ​លដ្ឋាន​បក្ស​ពិសេស​ Quang Da


 នាយករដ្ឋមន្ត្រីវៀតណាមអញ្ជើញចូលរួមពិធីរំលឹកខួបអនុស្សវរីយ៍លើកទី ៥០​នៃមូលដ្ឋានបក្សពិសេស Quang Da 

នាព្រឹកថ្ងៃទី២១ ខែតុលា ​ឆ្នាំ​២០១៧ នៅទីក្រុង Da Nan​g គណៈកម្មាធិកា​របក្ស​ខេត្ត Quang Nam និង​គណៈកម្មាធិការ​បក្ស​ទីក្រុង Da Nang បានរៀបចំពិធីរំលឹកខួប​អនុស្សវរីយ៍​លើកទី ៥០ នៃមូលដ្ឋានបក្សពិសេស Q​uang Da ។ អញ្ជើញថ្លែងម​តិនៅទី​នេះ នាយករដ្ឋម​ន្ត្រីវៀត​ណាម​លោក Nguyen Xuan Phuc បាន​លើក​សរសើរ​ថ្នាក់​ដឹក​នាំខេត្ត​ Quang Nam និងទីក្រុង Da Nang ដែល​មាន​ការផ្ដើម​គំនិត​រៀប​ចំពិធី​រំលឹក​ខួប​អនុស្សាវរីយ៍​នេះ ​គឺសំដៅរំលឹកឡើងវិញនូវប្រពៃណីអង់អាចក្លាហាន​នៃ ​បដិវត្តន៍ ហើយ​ថ្លែងអំណរ​គុណចំពោះ​ដល់អ្នក​ជំនាន់មុនៗ​។ តាម​នោះ អប់រំយុរវ័យ​ជំនាន់​ក្រោយ​ៗ​អនុវត្ត​ឲ្យបាន​ល្អថែម​ទៀត​នូវភារកិច្ច​បដិវត្តន៍​ក្នុង​សម័យថ្មី​។ លោកបានស្នើឲ្យថ្នាក់ដឹកនាំមូ​លដ្ឋានទាំង​ពីរ គឺ Quang Nam និង Da Nang ពង្រីក​ស្មារតី​សាមគ្គី​ភាព សហ​ប្រតិបត្តិការរួមគ្នាអភិវឌ្ឍន៍ ជា​ពិសេសលើវិស័យ ឧ​ស្សាហកម្ម​ ទេសចរណ៍ ហើយ​រួមចំណែក​លើកកំពស់​ជីវភាព​រស់​នៅរបស់ប្រជាជ​ន៕
 

តាម VOV5 - ​វិទ្យុសម្លេង​វៀតណាម​
 

បណ្តាព័ត៌មានបានផ្សាយ