30/04/2017 10:24 GMT+7 Email Print Like 0

នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc អញ្ជើញជួបសន្ទនា​ព្រះ​មហាក្សត្រ​ប្រ៊ុយណេ​


 
នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc (ស្ដាំ)និងព្រះមហាក្សត្រប្រ៊ុយណេ 
Sultan Haji Hassanal Bolkiah (រូបថត៖VOV)

នាថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៧ នៅរដ្ឋធានីម៉ានីល​របស់ហ្វីលីពីន នាយក​រដ្ឋមន្ត្រី​​វៀតណាម លោក Nguyen Xuan Phuc បាន​អញ្ជើញ​ជួប​សន្ទនា​ជាមួយ​ព្រះមហាក្សត្រ​ប្រ៊ុយណេដា​រូសាឡឹម​ Sultan Haji Hassanal Bolkiah ក្នុង​ឱកាស​ចូល រួម​សន្និសីទ​ជាន់​ខ្ពស់អាស៊ាន​លើកទី៣០។
 
នៅទីនេះ ភាគីទាំងពីរបានឯកភាពលើការ​ពង្រីកយ៉ាងខ្លាំងក្លាថែមទៀត នូវ​វិស័យ​សហប្រតិបតិ្តការ ដែល​មាន​ស្រាប់​ ជាពិសេស​​គឺពាណិជ្ជកម្ម ​កសិកម្ម ​ឧស្សាហកម្ម និង​ទេសចរណ៍ ព្រមទាំង​បង្កើន​ប្រសិទ្ធភាព​​ក្នុង​សកម្មភាព របស់​​គណៈ​កម្មាធិការ​ សហប្រតិបតិ្តការទ្វេភាគី​ថ្នាក់ រដ្ឋមន្រ្តីការ​បរទេស ក្រុម​ការងារ​អំពី​កង​ទ័ព​ជើង​ទឹក និង​យន្តការ​​សហប្រតិបត្តិការ​ទ្វេភាគី​ផ្សេងៗ​ទៀត​ផង។ នាយក​រដ្ឋមន្រ្តី លោក Nguyen Xuan Phuc បាន​ស្នើឲ្យប្រ៊ុយ​ណេជំរុញ​ការ​វិនិយោគ ​ចូលក្នុងវៀត​ណាម ជាពិសេសលើវិស័យ​ហេដ្ឋារចនាសម្ព័ន្ធ ថាមពល កែច្នៃ​ស្បៀង​អាហារ​នាំចេញ ​ប្រេងឧស្ម័ននិងវិស័យមួយចំនួនទៀត៕

 

តាម​ VOV5 - វិទ្យុសំឡេង​វៀតណាម​

បណ្តាព័ត៌មានបានផ្សាយ