28/04/2017 10:10 GMT+7 Email Print Like 0

នាយករដ្ឋមន្ត្រីវៀតណាមជួបសន្ទនាជាមួយថ្នាក់ដឹកនាំបក្ស រដ្ឋឡាវ


 នាយករដ្ឋមន្ត្រីវៀតណាមជួបសន្ទនាជាមួយថ្នាក់ដឹកនាំបក្ស រដ្ឋឡាវ

 ក្នុងក្របខ័ណ្ឌដំណើរបំពេញទស្សនកិច្ចជាផ្លូវការ នៅសាធារណះរដ្ឋ​ ប្រជាធិបតេយ្យ ​ប្រជាមានិតឡាវ ​នារសៀល​ថ្ងៃទី២៦ ខែមេសា ឆ្នាំ​២០១៧ បន្ទាប់​ពីជំនួបសន្ទនា ជាមួយនាយករដ្ឋមន្ត្រីឡាវ  លោក Thongloun Sioulith នាយក​រដ្ឋមន្ត្រី​វៀតណាម ​លោក Nguyen Xuan Phuc បានអញ្ជើញ​ជួបសម្ដែង​ការគួរសម​អគ្គលេខា​បក្ស​ និង​ជាប្រធាន​រដ្ឋឡាវ លោក Bounnhang Volachith ជួប​ប្រាស្រ័យ​​ប្រធាន​រដ្ឋ​សភាឡាវ លោកស្រី Pany Yathoutu អចិន្ត្រៃយ៍​គណៈលេខា​ និង​ជាអនុប្រធាន​រដ្ឋឡាវ​ លោក Phankham Viphavan និងប្រធាន​មជ្ឈឹមសមាគម​មិត្ត​ភាពឡាវ​-វៀតណាម ​លោក Vilayvong Butdakham។

​អញ្ជើញជួបសម្ដែងការគួរសមអគ្គលេខាបក្ស និងជាប្រធានរដ្ឋឡាវ លោក Bounnhang Volachith  នាយក​រដ្ឋមន្ត្រី​​ លោក Nguyen Xuan Phuc បាន​អះអាង​ថា៖ បក្ស រដ្ឋ​ រដ្ឋាភិបាល​និងប្រជាជនវៀត​ណាម ​ជានិច្ចកាល​គោរព និង​​លៃ​ទុក​អាទិភាពខ្ពស់​បំផុតចំពោះ​ការពង្រឹងនិង​ពង្រីកទំនាក់ទំនង​មិត្តភាពជាប្រពៃណី ​សាមគ្គី​ភាព​​​​ពិសេស និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ  រវាងវៀតណាម​និងឡាវ​។ រីឯ ​អគ្គលេខាបក្ស ​និង​ជា​ប្រ​ធាន​​រ​ដ្ឋឡាវ លោក Bounnhang Volachith​ វាយតំលៃ​ខ្ពស់លទ្ធផល​នៃជំនួបសន្ទនារវាង​នាយក​រដ្ឋមន្ត្រី​ទាំងពីរ​រូប​ ហើយ​ស្នើអោយ​នាយករដ្ឋមន្ត្រីនៃ​ប្រទេសទាំងពីរ ត្រូ​វបញ្ជាណែនាំគ្រប់ក្រសួង​ ស្ថាប័នទាក់ទិននៃ​ប្រទេសទាំង​ពីរ អនុវត្ត​កិច្ច​ព្រមព្រៀងជាន់ខ្ពស់​ ប្រកបដោយ​ប្រសិទ្ធភាព​ នៅក្នុង​សម័យប្រជុំលើកទី​៣៩ គណៈ​កម្មាធិការ​អន្ត​ររដ្ឋាភិបាល ស្ដីអំពីកិច្ច​​សហប្រតិបត្តិការទ្វេភាគីវៀតណាម-ឡាវ។
 
នៅក្នុងជំនួបប្រាស្រ័យ ប្រធានរដ្ឋសភាឡាវ លោកស្រី Pany Yathoutu អចិន្ត្រៃយ៍គណៈ​លេខា និងជា​អនុប្រធាន​រដ្ឋឡាវ ​លោក Phankham Viphavan ​បានសង្កត់ធ្ងន់ថា៖ ដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc បាននរួមចំណែកសំខាន់ចូលក្នុងការពង្រឹង និងពង្រីកទំនាក់ទំនង​ប្រពៃណី​ សាមគ្គី​ពិសេស​ និង​កិច្ច​​ស​ហប្រតិបត្តិការលើគ្រប់វិស័យរវាងប្រទេសទាំងពីរ ពិសេសក្នុង​សភាពការណ៍​ដែលបក្សទាំង​ពីរ រដ្ឋទាំង​​​ពីរ រដ្ឋាភិបាល​ និងប្រជាជននៃប្រទេស​ទាំងពីរ អបអរសាទរឆ្នាំ​សាមគ្គីភាព មិត្តភាព​វៀត​ណាម-ឡាវ​២០១៧៕

 

តាម​ VOV5 - វិទ្យុសំឡេង​វៀតណាម​
 

បណ្តាព័ត៌មានបានផ្សាយ