26/04/2017 10:40 GMT+7 Email Print Like 0

នាយករដ្ឋមន្ត្រីវៀតណាមជួបសន្ទនាជាមួយនាយករដ្ឋមន្ត្រីកម្ពុជាសម្ដេចហ៊ុនសែន


 
នាយករដ្ឋមន្ត្រីវៀតណាមជួបសន្ទនាជាមួយនាយករដ្ឋមន្ត្រីកម្ពុជាសម្ដេចហ៊ុនសែន

នាព្រឹកថ្ងៃ​ទី២៥ ខែមេសា ឆ្នាំ២០១៧ នៅវិមានសន្តិភាព រាជធានីភ្នំពេញ បាន​ប្រព្រឹត្ត​​ទៅ​ពិធីទទួល​បដិសណ្ឋារ​កិច្ច​ដ៏ម​ហោ​ឡារឹក​ នាយក​រដ្ឋមន្ត្រី​វៀត​ណាម​ លោក Nguyen Xuan Phuc និងលោក​ជំទាវដែល​ទៅបំពេញ​ទស្សនកិច្ច​ជាផ្លូវការ​នៅកម្ពុជា ក្រោម​អធិបតី​ភាព របស់នាយករដ្ឋមន្ត្រីរាជរដ្ឋាភិបាល កម្ពុជា​សម្ដេចហ៊ុន​សែននិ​ងលោកជំទាវ។ នៅក្នុងជំនួប​សន្ទនាបន្ទាប់​ពីពិធី​ទទួល​បដិសណ្ឋារ​កិច្ច នាយករដ្ឋមន្ត្រីទាំងពីររូប បាន​ឯកភាពបន្ត​លើកទឹក​ចិត្ត​បណ្ដា​សកម្មភាព​ពាណិជ្ជកម្ម សេវាកម្ម និងកិច្ច​សហប្រតិបត្តិការ រវាងតំបន់​ផ្សេងៗ នៃ​ប្រទេសទាំង​ពីរ ជាពិសេសគឺតំបន់ជាប់ព្រំដែន ប្រកបដោយ​ស្មារតីជិត​​ខាងល្អ​ មិត្តភាព​ និងកិច្ច​សហ​​ប្រតិបត្តិការ​លើគ្រប់វិស័យ។

ភាគីទាំងពីរបានឯកភាពបញ្ជាណែនាំ គណៈកម្មាធិការ​ចម្រុះខ័ណ្ឌ​ស៊ីម៉ា ​បោះបង្គោល​ព្រំដែន​លើដី​គោក នៃ​ប្រទេស​ទាំងពីរ​ ជំរុញការចរចារ ​ស្វែងរកដំណោះ​ស្រាយ ចំពោះបញ្ហានៅមានការខ្វែងគំនិត  សហប្រតិបត្តិការ​ជិតស្និទ្ធ​​ជាមួយគ្នាក្នុងការ​គ្រប់គ្រង​ព្រំដែន កសាង​ខ្សែព្រំដែនរវាង​ប្រទេស​ទាំងពីរ​​ប្រកបដោយ​សន្តិភាព​ស្ថិរភាព​​ កិច្ច​សហ​ប្រតិបត្តិការ និង​អភិវឌ្ឍន៍​ចីរភាព។

ភាគីទាំងពីរបានអះអាងបន្ត ជំរុញខ្លាំងការផ្លាស់ប្តូរគណៈប្រតិភូគ្រប់ជាន់ថ្នាក់ ​ឯកភាពបង្កលក្ខណះ​ងាយ​ស្រួល​ និង​​​ស្វែង​រកចំណេះស្រាយ​ប្រសិទ្ធភាពជំរុញ​ កិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ  ដូច ជា៖ ពាណិជ្ជកម្ម វិនិយោគ​​ ធនាការ​ ​​ថាមពលអគ្គីសនី ​អប់រំនិងបណ្ដុះបណ្ដាល។

វៀតណាមនិង​កម្ពុជាបន្តជំរុញកិច្ច​សហប្រតិបត្តិការជិត​ស្និទ្ធិក្នុងវិស័យ​សន្តិសុខ ការពារជាតិនិង​អះអាងថា៖ មិនអនុញ្ញាត្តិ​​អោយកងកម្លាំងអមិត្តណាមួយបាន​ប្រើប្រាស់​ដែនដីរបស់ប្រទេស​ម្ខាងបង្ក​អន្តរាយ បង្ក​ការខូចខាត​​ចំពោះសន្តិ​សុខប្រទេស​មួយ​ទៀត និងបំផ្លេចបំផ្លាញ់ទំនាក់ទំនងមិត្ត ភាព និង​កិច្ចសហប្រតិ​បត្តិ​ការ​ រវាងប្រទេសទាំងពីរឡើយ។ នាយករដ្ឋមន្ត្រី​ទាំងពីរ​រូបក៏បាន​ឯកភាពបង្កើន កិច្ចសហប្រតិបត្តិការ​ក្នុង​វិស័យ​​​បង្កា​​ប្រឆាំងភេរវកម្ម​ គ្រឿងញៀន ​និងជួញដូរមនុស្សផងដែរ៕

 

តាម​ VOV5 - វិទ្យុសំឡេង​វៀតណាម​
 

បណ្តាព័ត៌មានបានផ្សាយ