25/04/2017 10:20 GMT+7 Email Print Like 0

នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc ចូលរួម​ពិធីរំលឹកខួប​លើកទី ២៥នៃ​ទិវាបង្កើតខេត្ត​ Tra Vinh ឡើងវិញ​

 នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc អញ្ជើញចូលរួមពិធីរំលឹកខួបលើកទី ២៥នៃទិវាបង្កើតខេត្ត Tra Vinh ឡើងវិញ (រូបថតៈ Thống Nhất-TTXVN)

ពិធីរំលឹក​ខួបលើកទី២៥នៃទិវាបង្កើតខេត្ត Tra Vinh ឡើងវិញបាន​ប្រារព្ធ​ជាផ្លូវការ​នាយប់ថ្ងៃទី២៣ ខែមេសា ឆ្នាំ​​២០១៧ ​​នៅខេត្ត Tra Vinh។ អញ្ជើញ​ថ្លែងមតិ​ក្នុង​ពិធី​នេះ នាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀត​ណាម លោក Nguyen​ Xuan Phuc បានមាន​អបអរសាទរចំពោះសមិទ្ធិផល ដែលខេត្ត Tra Vinh សម្រេច​បាននា​ពេល​កន្ល​ងទៅ​។​ លោក Nguyen Xuan Phuc បានអញ្ជើញ​ដាក់ចេញនូវ​ដំណោះស្រាយ​មួយចំនួន ក្នុង​នោះមាន​ការដែល​ខេត្ត ​Tra Vinh នឹងពិនិត្យ​ឡើងវិញ​ផែនការមេ​សម្រាប់ការអភិវឌ្ឍ សេដ្ឋកិច្ច​សង្គមលើទូ​ទាំងខេត្ត។ លោក​នាយក​​​រដ្ឋមន្ត្រី អញ្ជើញផ្តល់អនុសាសន៍ថា៖
 
 “ខេត្ត Tra Vinh ត្រូវតែក្លាយទៅជាខេត្តគំរូអំពីលទ្ធភាពបន្សំាជាមួយបម្រែ​បម្រួល​​អាកាសធាត​ជាពិសេស​ឆ្លៀត​​​យក​ឲ្យអស់​លក្ខណៈធម្ម​ជាតិ​​អំណោយ​ផល​​ក៏ដូច​ជា​ប្រៀបខ្លាំង​របស់ខ្លួនជាខេត្តជាប់​ឆ្នេរសមុទ្រ ដើម្បី​កសាង​​​រ​ចនាសម្ព័ន្ធ​សេដ្ឋ​កិច្ចទំនើប។ ទន្ទឹមជាមួយគ្នានោះ ខេត្តគប្បីចូល​រួមយ៉ាង​ជ្រៅចូល​ទំនាក់​ទំនង​សេដ្ឋ​កិច្ចក្នុង​​​ស្រុកនិង​អន្តរជាតិទៀតផង”។
 
ក្នុង​ពិធីនេះ នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc បានអញ្ជើញប្រគល់​គ្រឿង​ឥស្សរិយយស​ឯករាជ្យ​ថ្នាក់​ទី១​ របស់​ប្រធានរដ្ឋជូន​ប្រ​ជាជន ​និង​កម្មាភិបាល​​ខេត្ត Tra Vinhផងដែរ៕

 

តាម​ VOV5 - វិទ្យុសំឡេង​វៀតណាម​
 

បណ្តាព័ត៌មានបានផ្សាយ