22/04/2017 10:38 GMT+7 Email Print Like 0

នាយករដ្ឋមន្ត្រីលោក Nguyen Xuan Phuc ជួបសន្ទនាជាមួយអគ្គនាយកក្រុមហ៊ុន Hyundai Motor(កូរ៉េខាងត្បូង)


នាយករដ្ឋមន្ត្រីលោក Nguyen Xuan Phuc ជួបសន្ទនាជាមួយអគ្គនាយកក្រុមហ៊ុន Hyundai Motor(កូរ៉េខាងត្បូង)

នារសៀលថ្ងៃទី២០ ខែមេសា ឆ្នាំ២០១៧ ​នៅទីក្រុងហាណូយ នាយករដ្ឋមន្ត្រី​រដ្ឋាភិបាល​​វៀតណាម លោក  Nguyen Xuan Phuc បាន​ជួប​សន្ទនា​ លោក ​S.K.Han​ អគ្គនាយកក្រុមហ៊ុន Hyundai Motor(កូរ៉េខាងត្បូង)ទទួលបន្ទុក​វិស័យ​​​​រថយន្ត​ពាណិជ្ជកម្ម។ នៅទីនេះ នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc បាន​សង្កត់​ធ្ងន់​ថា៖​ Hyundai ជា​សម្ព័ន្ធ​​ក្រុម​ហ៊ុន​ល្បី​ឈ្មោះនៅកូរ៉េខាងត្បូង និងទូទាំងពិភពលោក វាយតំលៃខ្ពស់កិច្ចសហប្រតិបត្តិការរវាង Hyundai ​ជា​មួយ​​ក្រុមហ៊ុន​ Thaco របស់វៀត​ណាម​ដើម្បី​ផលិត​រថយន្ត​ ដឹកជញ្ជូន​និងឡាន​ក្រុង​នៅ​ខេត្ត ​Quang Nam។ 

រីឯ លោក S.K.Han បានលើកច្បាស់ថា៖គំរោងការណ៍នេះ នឹងជួយឧបត្ថម្ភ​អភិវឌ្ឍន៍​ផ្នែក​ឧស្សាហកម្ម​ ឧបត្ថម្ភ​ គ្រឿង​​បន្លាស់​​រថយន្ត​ ជួយឧបត្ថម្ភ​វៀតណាម​នាំចេញ​រថយន្ត​ចេញ​ ទៅបរទេស​ក្នុង​អនាគត​។ តាម​រយៈកិច្ច​សហប្រតិ​បត្តិ​ការ​នេះ Hyundai នឹងរួមចំណែកចូលក្នុងការ​អភិវឌ្ឍន៍សេដ្ឋ​កិច្ច  សង្គមរបស់វៀត​ណាម។

​ក៏ក្នុងរសៀលថ្ងៃដដែល នៅទីក្រុងហាណូយ នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc បានជួបសន្ទនា​ជាមួយ​រដ្ឋមន្ត្រី​​ក្រសួងសាធារណៈ ​និងដឹកជញ្ជូន​ឡាវ​ លោក Bounchan Sinthavong ផងដែរ៕

 

តាម VOV5 - ​វិទ្យុសំឡេង​វៀតណាម​
 

បណ្តាព័ត៌មានបានផ្សាយ