30/05/2016 09:54 GMT+7 Email Print Like 0

នាយករដ្ឋមន្ត្រីលោក Nguyen Xuan Phuc បញ្ចប់​ប្រកប​ដោយជោគ​ជ័យដំណើរ​ទស្សនកិច្ច​ប្រទេស​ជប៉ុន

នាព្រឹកថ្ងៃទី២៩ ខែឧសភា ឆ្នាំ​២០១៦ នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen​ Xuan Phuc រួមទាំង​គណៈ​ប្រតិភូ​ជាន់​ខ្ពស់ រដ្ឋាភិបាលវៀតណាម បានអញ្ជើញមក ដល់អាកាសយានដ្ឋាន Noi Bai ក្រុងហាណូយ បញ្ចប់​ប្រកបដោយ​ជោគជ័យ ដំណើរទស្សនកិច្ចប្រទេសជប៉ុន និង ចូលរួលសន្និសីទកំពូល G7 បើកទូលាយ តាម​សេចក្តីអញ្ជើញ របស់នាយករដ្ឋមន្ត្រីជប៉ុន លោក Shizo Abe ចាប់ពីថ្ងៃទី២៦ ដល់ថ្ងៃទី២៨ ខែ​ឧសភា។


នាយករដ្ឋមន្ត្រី លោក NGuyen Xuan Phuc លើកបញ្ហាសមុទ្រខាងកើតចូលក្នុងបទសន្ទកថា

ក្នុងរយៈពេលចូលរួមសន្និសីទកំពូល G7 បើកទូលាយ​នោះ នាយករដ្ឋមន្ត្រី​លោក Nguyen Xuan Phuc ក៏បាន​អញ្ជើញ​ចូលរួម​ព្រឹត្តិការណ៍​ធំៗ​ជាច្រើន ដែល​លេចធ្លោបំផុតគឺសម័យ​ប្រជុំពេញអង្គ នៃសន្និសីទកំពូល G7 បើក​ទូលាយ​នៅទី​ក្រុង Mie ប្រទេសជប៉ុន។ក្នុងបទសន្ទរកថា​របស់ខ្លួន លោក Nguyen Xuan Phuc បាន​ចែក​រំលែក​ នូវការព្រួយបារមម្ភដែលប្រទេស G7 និងប្រទេសអាស៊ាននានានូវ ការសាកល្បង ចំពោះ​សន្តិភាព ស្ថិរភាព សេរីភាពខាងនាវាចរណ៍និង​អាកាសចរ​ណ៍ នៅសមុទ្រខាងកើត។ លោកនាយករដ្ឋមន្ត្រី Nguyen Xuan Phuc បានអំពាវ​នាវ​ប្រទេសទាក់ទិននា​នា​អត់ធ្មត់ ដោះស្រាយជំលោះដោយសន្តិ​វិធី សមស្រប ទៅនឹង​ច្បាប់​អន្តរជាតិ ដែលក្នុងនោះមានអនុសញ្ញាអ.ស .ប ស្តីពីច្បាប់សមុទ្រឆ្នាំ១៩៨២។ នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc ក៏បានជួបទ្វេភាគីជាមួយថ្នាក់​ដឹក​នាំ អង្គការ​អន្តរជាតិ​និងអង្គភាព​អាជីវកម្ម​ជប៉ុនមួយ​ចំនួនផង​ដែរ​៕
 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ