22/05/2016 09:45 GMT+7 Email Print Like 0

នាយករដ្ឋមន្ត្រីវៀតណាមជួបសន្ទនាជាមួយថ្នាក់ដឹកនាំប្រទេសអាស៊ាននានា


នាយករដ្ឋមន្ត្រីវៀតណាមជួបសន្ទនាជាមួយថ្នាក់ដឹកនាំប្រទេសអាស៊ាននានា

បន្តកម្មវិធីធ្វើការនៅទីក្រុង Sochi (ប្រទេសរុស្ស៊ី) នាយករដ្ឋមន្ត្រីវៀត​ណាម លោក Nguyen Xuan Phuc បាន​មាន​ជំនួប​សន្ទនា ជាមួយនាយក​រដ្ឋមន្ត្រីសិង្ហ​បុរី លោក  Lee Hsien Loong និង​នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី លោក Najib Tun Rajak និង​នាយក​រដ្ឋមន្ត្រី​ថៃ លោក prayuth Chan Ocha ។

​នៅក្នុងជំនួបទាំងនេះ បណ្ដាថ្នាក់ដឹកនាំបានឯកភាពជំរុញ ចំណងសាមគ្គីភាព​និងកិច្ច​សហប្រតិបត្តិការទ្វេភាគី និង​ពហុភាគី​ ក៏ដូច​ជាពង្រីកតួនាទីជាមជ្ឈមណ្ឌល​របស់អាស៊ាន ក្នុងបញ្ហាធំៗ ដែលដល់ទិនដល់​សន្តិ​សុខ សន្តិ​សុខ​ ផល​ប្រយោជន៍របស់ប្រទេស​និមួយៗ និងតំបន់ទាំងមូល អះអាងនូវសារ​សំខាន់ នៃការធានា​សន្តិភាព​ស្ថិរ​ភាព សន្តិ​សុខ សុវត្ថិភាព សេរីភាពនាវាចរណ៍ និងអាកាសចរណ៍​នៅតំបន់សមុទ្រខាង​កើត ដោះស្រាយ​ជំលោះនៅ​សមុទ្រ​ដោយសន្តិវិធី ផ្អែក​ទៅលើច្បាប់អន្តរជាតិ ពិសេស​គឺអនុសញ្ញា​អង្គការ​សហប្រជា​ជាតិ​ ស្ដីអំពី​ច្បាប់​សមុទ្រ ឆ្នាំ​១៩៨២៕

 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ