17/05/2016 09:52 GMT+7 Email Print Like 0

នាយករដ្ឋមន្ត្រីវៀតណាមអញ្ជើញទៅបំពេញទស្សនកិច្ចនៅរុស្ស៊ី


នាយករដ្ឋមន្ត្រីវៀតណាមអញ្ជើញទៅបំពេញទស្សនកិច្ចនៅរុស្ស៊ី

នាព្រឹកថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៦ នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc រួម​ជា​មួយ​គណៈ​ប្រតិភូ​ជាន់​ខ្ពស់​រដ្ឋាភិបាល​វៀតណាម​ ចាកចេញពីទីក្រុងហាណូយ ចាប់ផ្តើមដំណើរទស្សនកិច្ចជាផ្លូវការ​នៅ​រុស្ស៊ី និងចូល​រួមសន្និ​សីទ​ជាន់ខ្ពស់ រំលឹកខួបអនុស្សាវរីយ៍ លើកទី២០ទិវាបង្កើតទំនាក់ទំនងការ​ទូត​អាស៊ាន-​រុស្ស៊ី។ ដំណើរ​ទស្សន​កិច្ច​លើកនេះ នឹងរួមចំណែកអនុវត្តគោលមាគា៍កិច្ច​ការ​បរទេស ដែលបានដាក់ចេញ​នៅក្នុង​មហា​សន្និបាត​បក្សកម្មុយនីស្ត​វៀត​ណាម លើកទី១២។ ទន្ទឹមនឹងនោះ ដំណើរ​ទស្សនកិច្ច​នៅបង្កើន​ទំនាក់​ទំនង​ដៃគូ​យុទ្ធសាស្ត្រ​លើគ្រប់​វិស័យ វៀត​ណាម-រុស្ស៊ី នាំ​ទំនាក់ទំនងទ្វេភាគីកាន់តែ​ស៊ីជំរៅ និងប្រសិទ្ធិភាព​ថែម​ទៀត ពីមួយ​ថ្ងៃទៅមួយ​ថ្ងៃ។​

​បន្ទាប់ពីផ្នែកព័ត៍មាន សូមអញ្ជើញលោកអ្នកនាងស្ដាប់បទសរសេររបស់ អ្នកនិពន្ធវិទ្យុសម្លេង​វៀត​ណាម ដោយ​ប្រធាន​បទ​៖ វៀតណាម​ជំរុញទំនាក់​ទំនងសន្ទនា​អាស៊ាន-រុស្ស៊ី៕

 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ