10/05/2016 09:23 GMT+7 Email Print Like 0

នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc លើកទឹកចិត្តឲ្យនិស្សិតខិតខំសិក្សារៀនសូត្រនិងហត់ពត់លត់ដំឲ្យបានល្អ


នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc លើកទឹកចិត្តឲ្យនិស្សិតខិតខំ សិក្សារៀនសូត្រនិងហត់ពត់លត់ដំឲ្យបានល្អ

នារសៀលថ្ងៃទី៨ ខែឧសភា ឆ្នាំ២០១៦ នៅទីក្រុងហាយហ្វុងភាគខាងជើងវៀតណាមក្នុងការជួបសំណេះ​សំណាល​ជាមួយកម្មាភិបាល គ្រូបង្រៀននិងនិស្សិតនៅមហាវិទ្យាល័យហាយហ្វុង នាយករដ្ឋមន្ត្រីរដ្ឋាភិបាល​វៀត​ណាម លោក Nguyen Xuan Phuc ចង់ឲ្យនិស្សិតទាំងអស់ត្រូវមានឧត្តមគតិ ថែរក្សានូវក្តីសុបិន ដើម្បីក្លាយទៅជាមនុស្សម្នាក់ដែលមានប្រយោជន៍សម្រាប់សង្គម។ លោក Nguyên Xuan Phuc បានអះអាងថា និស្សិត​ជាប្រភពធនធានមនុស្ស ដើម្បីបំរើបុព្វហេតុកសាងប្រទេសជាតិ។ “និស្សិតត្រូវមានឧត្តមគតិ ត្រូវរក្សាក្តីសុបិន និងហាត់ពត់លត់ដំសិក្សារៀនសូត្រដោយឥតឈប់ឈរ។ និស្សិតគឺត្រូវមានគោលគំនិតច្នៃប្រឌិតជាច្រើនដែលបានបង្ហាញនៅក្នុងការប្រឡងគោលគំនិតថ្មី នោះជាការរួមចំណែកយ៉ាងអស្ចារ្យ”។

នាយករដ្ឋមន្ត្រី​លោក Nguyen Xuan Phuc ក៏បានលើកច្បាស់ថា បក្ស រដ្ឋ​ រដ្ឋាភិបាល និងប្រជាជនជានិច្ចកាល យកចិត្តទុកដាក់និងចាត់ទុកវិស័យអប់រំជាគោលនយោបាយជាតិចម្បងជាការបោះជំហានយុទ្ធសាស្ត្រថ្មី និងជាកត្តាកំណត់ភាពជោគជ័យនៃបុព្វហេតុឧស្សាហូបនីយកម្មនិងទំនើបភាវូបនីយកម្មប្រទេសជាតិ៕

តាម VOV5 - វិទ្យុសម្លេង​វៀតណាម

បណ្តាព័ត៌មានបានផ្សាយ