06/05/2016 10:00 GMT+7 Email Print Like 0

នាយករដ្ឋមន្ត្រីវៀតណាមមានគោលបំណងថា៖បណ្ដាអង្គភាពអាជីវកម្មបរទេសបង្កើនទុនវិនិយោគនៅវៀតណាម


នាយករដ្ឋមន្ត្រីវៀតណាមមានគោលបំណងថា៖បណ្ដាអង្គភាពអាជីវកម្មបរទេសបង្កើនទុនវិនិយោគនៅវៀតណាម

នារសៀលថ្ងៃទី៤ ខែឧសភា ឆ្នាំ២០១៦ នៅទីក្រុងហាណូយ នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc បានមានជំនួបសន្ទនាជាមួយអគ្គនាយក​ក្រុមហ៊ុន​ Sam Sung លោក Shin Jong Kyun និងក្រុមវិនិយោគិនអាមេរិក។          នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc បានចាត់ទុកថា៖ សម្ព័ន្ធ​ក្រុមហ៊ុន​​ជួរ​មុខលើពិភព​លោក​ Sam Sung វិនិយោគនៅវៀតណាម ដោយ​មានទុនវិនិយោគជាច្រើនដោយមានកិច្ចសន្យា វិនិយោគក្នុង​រយៈ​ពេលយូរអង្វែង​ ក្នុងវិស័យបច្ចេកវិទ្យាខ្ពស់ជាការអះអាងខ្លាំងក្លាអំពីការទាក់ទាញអ្នកវិនិយោគរបស់វៀត​ណាម។ នាយករដ្ឋមន្ត្រីមានគោលបំណងថា៖ សម្ព័ន្ធក្រុមហ៊ុន Sam Sung បន្ត​វិនិយោគខ្លាំងក្លាថែមទៀតនៅវៀតណាម។ នាយករដ្ឋមន្ត្រីបានអះអាងថា៖ រដ្ឋា​ភិបាលវៀតណាមសន្យា បង្កលក្ខណះងាយស្រួលសំរាប់វិនិយោគិនបរទេស ដែលក្នុងនោះមាន​សម្ព័ន្ធក្រុមហ៊ុន Sam Sung ​ធ្វើសកម្មភាពផលិតកម្ម អាជីវកម្មនៅ​វៀតណាម។ លទ្ធផលធ្វើអាជីវកម្មនានារបស់ Sam Sung នៅវៀតណាម បាន​រួមចំណែកជំរុញទំនាក់ទំនងសហប្រតិបត្តិការដៃគូយុទ្ធសាស្ត្រ វៀតណាម-កូរ៉េខាងត្បូងកាន់តែស៊ីជំរៅនិងប្រសិទ្ធិភាពពីមួយថ្ងៃទៅមួយថ្ងៃ។

អគ្គនាយកក្រុមហ៊ុន Sam Sung លោក Shin Jong Kyun បានសន្យាថា៖ នឹងគោរពរាល់​ការកំណត់ ច្បាប់របស់វៀតណាមអំពីការវិនិយោគ ធ្វើអាជីវកម្មអំពីបែបបទ ប្រាក់ខែ ការធានារ៉ាប់រងសង្គម ផលប្រយោជន៍សង្គម​ចំពោះពលករ។

នាថ្ងៃដដែល នៅក្នុងជំនួបសន្ទនាជាមួយបណ្ដាវិនិយោគិនអាមេរិកដឹកនាំដោយលោក William Weidner នាយកសម្ព័ន្ធក្រុមហ៊ុន​ Weidner Holdings នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc បានសង្កត់​ធ្ងន់​ថា៖ ​បណ្ដាអង្គភាពអាជីវកម្មអាមេរិក អាចជឿជាក់ទៅលើបរិយាកាសវិនិយោគនៅ​វៀតណាម ហើយលោកក៏បានអះអាងដែរថា៖វៀតណាមនឹងបង្កគ្រប់លក្ខណះ​ងាយស្រួលសំរាប់វិនិយោគិននានា។ នាយករដ្ឋមន្ត្រីមានគោលបំណងថា៖ នា​ពេលខាងមុខនេះ ទំនាក់ទំនងវៀតណាមនិងអាមេរិកនឹងអភិវឌ្ឍន៍ខ្លាំងក្លាថែមទៀតលើគ្រប់វិស័យ ដែលក្នុងនោះមានវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិ​យោគ។ 
រីឯ លោក William Weidner នាយកសម្ព័ន្ធក្រុមហ៊ុន​ Weidner Holdings បានអោយដឹងថា៖ បណ្ដាសមាជិក​សភា​អាមេរិកគាំទ្រអង្គភាពអាជីវកម្មអាមេរិកមកវិនិយោគនិងធ្វើអាជីវកម្មនៅវៀតណាម និងក្រុមអង្គភាពអាជីវកម្ម​អាមេរិក មានគោលបំណងកសាងមណ្ឌលពាណិជ្ជកម្មទំនើបនៅទីក្រុងហូជីមិញ ​(ភាគខាងត្បូង​វៀត​ណាម)៕

តាម VOV5 - ​វិទ្យុសម្លេង​វៀតណាម

បណ្តាព័ត៌មានបានផ្សាយ