03/05/2016 12:14 GMT+7 Email Print Like 0

នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc ជួបធ្វើការនៅខេត្ត Ha Tinh អំពីបាតុភូតត្រីងាប់មិនប្រក្រតី


នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc ក្នុងជំនួបធ្វើការជាមួយថ្នាក់ដឹកនាំខេត្ត Ha Tinh
(រូបថត៖Tuoitre)

ចំពោះមុខស្ថានការណ៍ដ៏ធ្ងន់ធ្ងរដោយបាតុភូតត្រីងាប់មិនប្រក្រតីលើឆ្នេរសមុទ្រនៅខេត្តមួយចំនួនភាគកណ្ដាលវៀតណាមដែលកើតមានឡើងជាបន្តបន្ទាប់ក្នុងប៉ុន្មានថ្ងៃកន្លងទៅ នារសៀលថ្ងៃទី១ ខែឧសភា ឆ្នាំ២០១៦ នៅខេត្ត Ha Tinh នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc និងឧបនាយករដ្ឋមន្រ្តី លោក Trinh Dinh Dung និងឧបនាយករដ្ឋមន្រ្តីលោក Vu Duc Dam បាន អញ្ជើញជាអធិបតីជំនួបធ្វើការជាមួយតំណាងថ្នាក់ដឹកនាំនៃខេត្តនានាដែលរងការ ជះឥទ្ធិពលដោយបាតុភូតនេះ ដើម្បីឯកភាពលើដំណោះស្រាយស៊ើបអង្កេតចំណាត់ការនិងជំនះពុះពារ សំដៅទទួលបានគោលដៅខ្ពស់បំផុតនោះគឺស្ដារស្ថិរភាពក្នុងជីវភាពរស់នៅផលិតកម្មសំរាប់ប្រជាជននិងធានាសន្តិសុខសណ្ដាប់ធ្នាប់នៅក្នុងតំបន់។ 

នាយករដ្ឋមន្ត្រីលោក Nguyen Xuan Phuc បានសំណូមពរឲ្យក្រសួងធនធាននិងបរិស្ថាននិងក្រសួង ស្ថាប័នទាក់ទិននានាបន្តស៊ើបអង្កេត បំភ្លឺមូលហេតុនៃបាតុភូតត្រីងាប់មិនប្រក្រតីនេះ។ ស្ថាប័ន អង្គការនិងបុគ្គល​ណា​ក៏ដោយ ដែលរំលោភច្បាប់ស្ដីអំពីបរិស្ថានគឺសុទ្ធតែទទួលរងការផ្តន្ទាទោសតាមការកំណត់របស់ច្បាប់។ 

លោក Nguyen Xuan Phuc ក៏យល់ស្របជាមួយសំណើរជួយឧបត្ថម្ភចំពោះគ្រួសារអ្នកនេសាទដែលទទួលរងការជះឥទ្ធិពលដោយរឿងហេតុនេះផងដែរ៕

តាម VOV5 - វិទ្យុសម្លេង​វៀតណាម

បណ្តាព័ត៌មានបានផ្សាយ