28/04/2016 09:51 GMT+7 Email Print Like 0

នាយករដ្ឋមន្ត្រីលោក Nguyen Xuan Phuc ទទួល​ជួបជា​មួយ​ថ្នាក់​ដឹក​នាំ​ធនាគារ​វិនិយោគ​ Goldman Sachs​


នាយករដ្ឋមន្ត្រីលោក Nguyen Xuan Phuc ទទួលជួបជាមួយថ្នាក់ដឹកនាំធនាគារវិនិយោគ Goldman Sachs

នៅក្នុងការជួបជាមួយលោក Andrea Vella នាយកប្រតិបត្តិនិងជា​ប្រធានធនគារវិនិយោគ Goldman Sachs នា​រសៀល​ថ្ងៃទី​២៦ ខែមេសា ឆ្នាំ​២០១៦ នោះ នាយក​រដ្ឋមន្ត្រីរដ្ឋាភិបាល​វៀត​ណាម លោក Nguyen Xuan Phuc បាន​សង្កត់​ធ្ងន់​ថា វៀត​ណាម​កំពុងស្ថិត​ក្នុងដំណើរ​ការអភិវឌ្ឍន៍​យ៉ាងខ្លាំង​ក្លា ហើយតម្រូវការ អំពី​ទុនវិនិ យោគ​រយៈ​ពេល​វែង​សម្រាប់​មូលដ្ឋាន​ហេដ្ឋារចនា​សម្ព័ន្ធ គឺធំធេងណាស់។ ដោយ​ឈរលើមូលដ្ឋាននោះ លោក Nguyen Xuan Phuc មាន​បំណង​ថា Goldman Sachs នឹងសកម្មចូលរួមដំណើរការភាគហ៊ុនវូបនីយកម្ម អង្គភាពអាជីវកម្មនៅវៀត​ណាម។ លោក​នាយករដ្ឋមន្ត្រី​វៀតណាម សន្យាបង្កើត​ស្ថិរភាពម៉ាក្រូ​សេដ្ឋកិច្ច ក៏ដូចជាបង្ក លក្ខណៈងាយ​ស្រួល​សម្រាប់​វិនិយោគិន​បរទេសមក​ធ្វើ​អាជីវកម្ម យ៉ាងងាយស្រួល​និងយូរអង្វែងនៅវៀតណាម ក្នុងនោះមាន Goldman Sachs។ រីឯខ្លួន​វិញ លោក Andrea Vella បានឲ្យដឹងថា Goldman Sachs បាននិងកំពុង សកម្មចូលរួមការអំពាវ​នាវទុន​វិនិយោគ​សម្រាប់​បណ្តាគំរោង​ការណ៍​មូលដ្ឋាន ហេដ្ឋារចនាសម្ព័ន្ធ​នៅវៀត​ណាម​ផងដែរ៕
 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ