27/04/2016 09:22 GMT+7 Email Print Like 0

នាយករដ្ឋមន្ត្រីវៀតណាមជួបសន្ទនាជាមួយនាយកប្រតិបត្តិវេទិកាសេដ្ឋកិច្ចពិភពលោក (WEF)


នាយករដ្ឋមន្ត្រីវៀតណាមជួបសន្ទនាជាមួយនាយកប្រតិបត្តិវេទិកាសេដ្ឋកិច្ចពិភពលោក (WEF)

នៅក្នុងជំនួបនា​រសៀលថ្ងៃទី២៥ ខែ​មេសា ឆ្នាំ២០១៦ នៅទីក្រុងហាណូយ នាយករដ្ឋមន្ត្រី រដ្ឋាភិបាលវៀតណាម លោក Nguyen Xuan Phuc បានអះអាង​ថា៖ វៀតណាម​ជានិច្ចកាល​ចាត់ទុក​៖ សេដ្ឋកិច្ច​ឯកជន​ជាកម្លាំង​ស្នូលនៃ​ការ​អភិវឌ្ឍន៍​។ រដ្ឋាភិបាល​វៀតណាម ចាត់ទុកនេះគឺជាភារកិច្ចសំខាន់ ដើម្បីបង្កលក្ខណះអភិវឌ្ឍន៍​តួនាទីនៃ សមាសភាព​សេដ្ឋកិច្ច​សំខាន់នេះ។ សង្កត់ធ្ងន់ទៅលើអត្ថន័យសំខាន់ នៃសន្និសីទ​វេទិកាសេដ្ឋកិច្ច​ពិភពលោក ( WEF) មេគង្គ​នៅវៀត​ណាម ក្នុងឆ្នាំ ២០១៦ នាយក​រដ្ឋមន្ត្រី Nguyen Xuan Phuc បានស្នើ​អោយនាយក WEF លោក Philip Rosler រួម​សហការជិតស្និទ្ធិជាមួយ ក្រសួងការបរទេសវៀតណាម រួមចំណែកអនុវត្តសន្និសីទ​នេះប្រ​កប​ដោយ​ជោគ​ជ័យ​។

​រីឯ លោក Philip Rosler បានអះអាងថា៖ WEF ជានិច្ចកាលមានគោលបំណង​ និងត្រៀម​ខ្លួនជា​ស្រេច​ជួយ​ឧបត្ថម្ភ​វៀត​ណាម​ អនុវត្តគោលដៅសេដ្ឋកិច្ច សង្គមកិច្ច៕

 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ