24/01/2016 09:43 GMT+7 Email Print Like 0

នាយករដ្ឋមន្រ្តីអង់គ្លេសអះអាងថា មិនប្រញាប់ស្ទាបស្ទង់មតិអំពីការចាកចេញពី EU


នាយករដ្ឋមន្រ្តីអង់គ្លេសលោក David Cameron (រូបថត៖AFP/TTXVN)

នាយករដ្ឋមន្រ្តីអង់គ្លេសលោក David Cameron នាថ្ងៃទី២១ ខែ​មករា ឆ្នាំ២០១៦ បាន​អះអាងថា នឹង​មិនប្រញាប់​រៀប​ចំ​ការស្ទាប​ស្ទង់​មតិ អំពីលក្ខណៈសមាជិកនៃសហ​ភាពអឺរ៉ុប (EU) របស់អង់​គ្លេស ប្រសិន​បើមិន​ទទួល​បាន​កិច្ច​ព្រម​ព្រៀង​ ជាមួយថ្នាក់​ដឹកនាំ EUនៅសន្និសីទកំពូលរបស់ប្លុកនេះនាខែកុម្ភៈខាងមុខ​នេះឡើ​យ។ ថ្លែងមតិ​ក្នុងក្រប​ខ័ណ្ឌ​វេទិការ​សេដ្ឋកិច្ច​ពិភពលោក (WEF) លើកទី៤៦ នៅទីក្រុង Davos របស់ស្វីស លោក Cameron បានសង្កត់​ធ្ងន់​លើគោ​ល​បំណង​ទទួល​ បាន​កិច្ចព្រម​ព្រៀងពោលខាងលើនៅពេលរៀបចំការ​ស្ទាបស្ទង់​មតិ តាមនោះ​អាច អំពាវ​នាវ​ឲ្យ​ប្រជាជនយល់ព្រមបន្តស្នាក់​នៅ EU។ តាមគំរោង នាយករដ្ឋមន្រ្តីអង់គ្លេសនឹង​មាន​ជំនួប​ជាមួយ​ថ្នាក់​ដឹក​នាំ EU នាខែ​កុម្ភៈ ខាងមុខដើម្បីពិភាក្សា​ អំពីសំណើរ​កែទម្រង់ EU របស់​លោក ក្នុងនោះមាន ផែន​ការ​បង្ក​កប្រាក់​សុខុ​មាលភាព​ក្រៅពី​ប្រាក់ខែ ចំពោះជនអន្តោប្រវេសន៍នៅ​ប្លុកនេះ៕
 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ