14/09/2015 09:51 GMT+7 Email Print Like 0

នាយករដ្ឋមន្ត្រីវៀតណាមអញ្ជើញទៅបំពេញទស្សនកិច្ចការងារនៅឡាវ

នាព្រឹកថ្ងៃទី​១៣ ខែកញ្ញា ឆ្នាំ២០១៥ នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Tan Dung បានដឹកនាំគណៈ​ប្រតិភូ​ជាន់ខ្ពស់ចាកចេញពីរដ្ឋធានីហាណូយអញ្ជើញទៅបំពេញទស្សនកិច្ចការងារនៅឡាវក្នុងរយៈពេលពីរថ្ងៃទី១៣និងថ្ងៃទី ១៤ ខែកញ្ញា តាមសេចក្ដីអញ្ជើញរបស់នាយករដ្ឋមន្រ្តីឡាវលោក Thongsing Thammavong។ ដំណើរទស្សនកិច្ចលើកនេះរបស់លោក Nguyen Tan Dung សំដៅពង្រឹងនិងពង្រីកទំនាក់ទំនងមិត្តភាពជាប្រពៃណី សាមគ្គីភាពពិសេស កិច្ចសហប្រតិបតិ្តការលើគ្រប់ជ្រុងជ្រោយវៀតណាម-ឡាវ។ ជាពិសេសក្នុងដំណើរទស្សនកិច្ចលើក នេះ លោកNguyen Tan Dung គ្រោងអញ្ជើញចូលរួមពិធីបើកការដ្ឋានសាងសង់ គំ​រោងការណ៍អណ្ដូងអំបិល Kali នៅខេត្ត Khammoune។ នេះជាគំរោងការណ៍វិនិយោគធំបំផុតនាបច្ចុប្បន្នរបស់វៀតណាមនៅឯបរទេស ដែលរួមចំណែកជំរុញយ៉ាងខ្លាំងក្លាកិច្ចសហប្រតិបតិ្តការសេដ្ឋកិច្ចវិនិយោគរវាង​ប្រទេសទាំងពីរ។

ថ្នាក់នាក់ដឹកនាំទាំងពីររូបក្នុងពិធីដាក់ឲ្យដំណើរការគម្រោងរុករករ៉ែអំបិល Kali
នៅស្រុក Nongbok ខេត្ត Khammuane

ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចនៅឡាវ នាថ្ងៃទី១៣  ខែកញ្ញា នាយករដ្ឋមន្ត្រី Nguyen Tan Dung និងសមភាគីឡាវ លោក Thongsing Tammavong បានអញ្ជើញចូលរួមនិងដាក់ឲ្យដំណើរការគម្រោងរុករករ៉ែអំបិល Kaliនៅស្រុក Nongbok ខេត្ត Khammuane ។ នេះជាគំរោងការ សំខាន់ជាពិសេស ជាគំរោងការវិនិយោគធំបំផុតរបស់វៀតណាមនៅឯ បរទេស៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ