01/05/2015 13:06 GMT+7 Email Print Like 0

នាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាមទទួលជួបសន្ទនាជាមួយគណៈប្រតិភូភ្ញៀវបរទេសនានា

នាថ្ងៃទី ៣០ ខែមេសា ឆ្នាំ ២០១៥  ទីក្រុងហូជីមិញ ភាគខាងត្បូងវៀតណាម នាយករដ្ឋមន្ត្រីរដ្ឋាភិបាល​វៀត​ណាម​ លោក Nguyen Tan Dung បានទទួលជួបសន្ទនា ជាមួយគណៈប្រតិភូជាន់ខ្ពស់របស់ឡាវ​កម្ពុជា​និង​គុយ​បា​​ក្នុងឱកាសរំលឹកខួបអនុស្សរវរីយ៍លើកទី​ ៤០ នៃទិវារំដោះភាគខាងត្បូងវៀតណាមឯកភាពប្រទេស​ជាតិ។ គណៈប្រតិភូឡាវដឹកនាំដោយអនុប្រធានរដ្ឋឡាវ លោក Bunnhang Vorachit។ គណៈប្រតិភូ​កម្ពុជា​ដឹក​នាំ​ដោយ​ឧបនាយករដ្ឋ​មន្ត្រីរាជរដ្ឋាភិបាលកម្ពុជា លោកស្រីម៉ែន សម អន។ គណៈប្រតិភូគុយបាដឹកនាំដោយ​ប្រធាន​គណៈកម្មាធិការកិច្ចការ បរទេសមជ្ឈឹម លោក Jose Ramon Balaguer Cabrera។ ក្នុង​ពិធីទទួ​ល​ជួប​សន្ទនា​ទាំងនេះ លោក Nguyen Tan Dung បានសង្កត់ធ្ងន់ថា៖ ជ័យជំនះថ្ងៃទី ៣០ មេសា ឆ្នាំ ១៩៧៥ របស់​ប្រជាជន​វៀតណាមមិនអាចខ្វះបានឡើយការគាំទ្រនិងការជួយឧបត្ថម្ភ​ដ៏ធំធេងរបស់បណ្ដាប្រទេស​សង្គម​និយម​របស់ប្រជាជនស៊ូវៀត ចិន ឡាវ កម្ពុជា គុយបានិងមិត្តភ័ក្តអន្តរជាតិ។

 

ថ្នាក់ដឹកនាំទាំងរូបនេះបានឯកភាពពូនជ្រុំពង្រឹងនិងពង្រីកដោយឥតឈប់ឈេទំនាក់ទំនងមិត្តភាពប្រពៃណីល្អប្រសើនិងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាវៀតណាម-ឡាវ វៀតណាម-កម្ពុជា និងវៀតណាម-គុយបា ឲ្យ​បាន​ខ្លាំងក្លាថែមទៀត៕

 

តាម VOV5 - វិទ្យុសម្លេង​វៀតណាម

បណ្តាព័ត៌មានបានផ្សាយ