03/11/2021 14:36 GMT+7 Email Print Like 0

នាយករដ្ឋមន្រ្តីវៀតណាមលោក Pham Minh Chinh អញ្ជើញជួបសន្ទនាជាមួយថ្នាក់ ដឹកនាំជាន់ខ្ពស់នៃប្រទេសជាច្រើននៅកិច្ចប្រជុំ COP២៦

នៅថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២១ (តាមម៉ោងចក្រភពអង់គ្លេស) នៅក្នុងក្របខ័ណ្ឌកិច្ចប្រជុំលើក ទី២៦បណ្ដាភាគីចូលរួមអនុសញ្ញាក្របខ័ណ្ឌរបស់អង្គការសហប្រជាជាតិ (អ.ស.ប) អំពី ការប្រែប្រួលអាកាសធាតុ (COP២៦) នាយករដ្ឋមន្រ្តីរដ្ឋាភិបាលវៀតណាមលោក Pham Minh Chinh បានអញ្ជើញជួបសន្ទនាជាមួយប្រធានាធិបតីអាមេរិកលោក Joe Biden នាយករដ្ឋមន្រ្តីអូស្ត្រាលីលោក Scott Morrison និងប្រធានក្រុមប្រឹក្សាអឺរ៉ុប (EC) លោកស្រី Ursula von der Leyen។

នៅក្នុងជំនួបជាមួយសមភាគីអូស្ត្រាលី លោក Scott Morrison លោកនាយករដ្ឋមន្រ្តី Pham Minh Chinh បានសង្កត់ធ្ងន់ថា វៀតណាមគោរពទំនាក់ទំនងជាមួយ អូស្ត្រាលី។ នាពេលខាងមុខ ភាគីទាំងពីរគួរតែជំរុញខ្លាំងនូវការពន្លឿនពាណិជ្ជកម្ម ការតភ្ជាប់រវាងអង្គភាពអាជីវកម្មនិងតំបន់នៃភាគីទាំងពីរ ខិតខំប្រឹងប្រែងបង្កើនទំហំ ពាណិជ្ជកម្មទ្វេភាគីឡើងដល់ទៅ១៥ពាន់លានដុល្លាអាមេរិកក្នុងពេលឆាប់ៗ ហើយ បង្កើនការវិនិយោគទៅវិញទៅមកឡើងទ្វេដងផងដែរ។

លោកនាយករដ្ឋមន្រ្តី Morrison បានបញ្ជាក់ថា នឹងបន្តជួយឧបត្ថម្ភវៀតណាម នូវវ៉ាក់សាំងបង្ការ កូវីដ-១៩ចំនួន៣លាន៧សែនដូស ហើយសន្យាថា នឹងរួមជាមួយរដ្ឋា ភិបាលវៀតណាម ដាក់ពង្រាយវិធានការជំរុញទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការ ប្រកបដោយចីរភាព។ លោកនាយករដ្ឋមន្រ្តីមានបំណងចង់សហប្រតិបត្តិការលើវិស័យ អនុវត្តថាមពលបៃតង ស្អាត ហើយអញ្ជើញវៀតណាមចូលរួមកិច្ចប្រជុំកំពូលអំពីខ្សែ សង្វាក់ផ្គត់ផ្គង់ថាមពលបៃតងឆ្នាំ២០២២ ដែលអូស្ត្រាលីជាប្រទេសម្ចាស់ផ្ទះ។

ភាគីទាំងពីរបានឯកភាពលើការរក្សាកិច្ចសហប្រតិបត្តិការដ៏ជិតស្និទ្ធនៅតាម វេទិកាពហុភាគីនានា ចែក​រំលែក​ទស្សនៈអំពីការធានាសន្តិសុខ សុវត្ថិភាព សេរីភាព នាវាចរណ៍និងអាកាសចរណ៍នៅតាមតំបន់សមុទ្រនិងមហាសាគរ រួមទាំងសមុទ្រ ខាងកើត ដោយឈរលើគោលការណ៍នៃច្បាប់អន្តរជាតិ។

 

លោកនាយករដ្ឋមន្រ្តី Pham Minh Chinh ក្នុងជំនួបជាមួយសមភាគីអូស្ត្រាលី លោក Scott Morrison។ (រូបថត៖ VNA)
 
ប្រធាន EC លោកស្រី Ursula von der Leyen ស្វាគមន៍ការរួមវិភាគទានរបស់វៀតណាមក្នុងការប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុ។ (រូបថត៖ VNA)
 
លោកនាយករដ្ឋមន្រ្តី Pham Minh Chinh ជួបសន្ទនាជាមួយប្រធានាធិបតីអាមេរិក លោក Joe Biden។ (រូបថត៖ VNA)


ក្នុងជំនួបជាមួយប្រធាន EC លោកស្រី Ursula von der Leyen លោកនាយករដ្ឋ មន្រ្តី Pham Minh Chinh បានសម្ដែងគោលបំណងថា EC បន្តជួយគាំទ្រវៀតណាមក្នុង ការធ្វើលទ្ធកម្មវ៉ាក់សាំង ហើយជួយឧបត្ថម្ភនូវសម្ភារៈបរិក្ខារពេទ្យផងដែរ។ លោកស្រី Ursula von der Leyen បានបញ្ជាក់ថា EU នឹងបន្តជួយឧបត្ថម្ភវៀតណាមតាមរយៈ រូបភាពចំនួន២នោះ គឺការនាំចេញវ៉ាក់សាំងផ្ទាល់និងតាមរយៈយន្តការ COVAX។

លោកនាយករដ្ឋមន្រ្តីបានស្នើឲ្យ EU បង្កលក្ខណៈសម្រាប់ទំនិញវៀតណាមចូល មកទីផ្សារ EU ជាពិសេសគឺកសិផល ជលផល សហប្រតិបត្តិការ វិនិយោគលើវិស័យ នានាដែលវៀតណាមមានតម្រូវការ ខណៈដែល EU មានប្រៀបខ្លាំង ដូចជាពាណិជ្ជ កម្មអេឡិចត្រូនិក សេដ្ឋកិច្ចវិលជុំ ថាមពលកកើតឡើងវិញ កសិកម្មបៃតង ជាដើម។ លោកនាយករដ្ឋមន្រ្តីបានស្នើឲ្យ EU ជំរុញប្រទេសសមាជិកសម្រេចការផ្ដល់សច្ចាប័ន លើកិច្ចព្រមព្រៀងគាំពារវិនិយោគ (EVIPA) ដើម្បីដាក់ឲ្យចូលជាធរមានក្នុងពេលឆាប់ៗ ការពារផលប្រយោជន៍ត្រឹមត្រូវរបស់អង្គភាពអាជីវកម្មនៃភាគីទាំងពីរ។

ក្នុងជំនួបសន្ទនាជាមួយប្រធានាធិបតីអាមេរិកលោក Joe Biden លោកនាយករដ្ឋ មន្រ្តី Pham Minh Chinh បានកោតសរសើរការដែលលោកប្រធានាធិបតី Biden បង្កើន ទំនាក់ទំនងសហប្រតិបត្តិការជាមួយវៀតណាមនិងប្រទេសអាស៊ីនានា។ លោក ប្រធានាធិបតី Biden ក៏បានកោតសរសើរការចូលរួមយ៉ាងសកម្ម ម្ចាស់ការនិងការប្ដេជ្ញា ចិត្តខ្លាំងក្លារបស់វៀតណាមនៅកិច្ចប្រជុំ COP២៦ ជាពិសេសគឺគោលដៅបញ្ចេញ ចោលឧស្ម័នសុទ្ធសូន្យ (net-zero) ការប្ដេជ្ញាចិត្តទប់ទល់នឹងការប្រែប្រួលអាកាសធាតុ ផ្លាស់ប្ដូរទៅជាសេដ្ឋកិច្ចបៃតង វិលជុំ។ ថ្នាក់ដឹកនាំទាំងពីរបានឯកភាពលើការជំរុញ ទំនាក់ទំនងភាពជាដៃគូគ្រប់ជ្រុងជ្រោយវៀតណាម-អាមេរិកឲ្យកាន់តែរីកចម្រើនជាង ទៀត ក្នុងនោះមានកិច្ចសហប្រតិបត្តិការផ្នែកហិរញ្ញវត្ថុបច្ចេកវិទ្យា ដើម្បីដោះស្រាយ បញ្ហាអាកាសធាតុ ជាពិសេសគឺការអនុវត្តយ៉ាងគ្រប់គ្រាន់នូវកិច្ចព្រមព្រៀងទីក្រុង ប៉ារីស ព្រមទាំងស្វាគមន៍ការចូលរួមរបស់ក្រុមហ៊ុនអាមេរិកក្នុងវិស័យអភិវឌ្ឍបៃតង អភិវឌ្ឍប្រកបដោយចីរភាពនៅវៀតណាមផងដែរ៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ