08/10/2021 13:34 GMT+7 Email Print Like 0

នាយករដ្ឋមន្រ្តីវៀតណាម លោក Pham Minh Chinh ផ្ញើលិខិតថ្លែងអំណរគុណជូននាយករដ្ឋមន្រ្តីអូស្រ្តាលី ដែលបានជួយឧបត្ថម្ភវ៉ាក់សាំង និងសំភារៈបរិក្ខាពេទ្យដល់វៀតណាម

លោកស្រី Robyn Modie ឯកអគ្គរដ្ឋទូតអូស្រ្តាលីប្រចាំនៅវៀតណាម (ស្ដាំ)បានប្រគល់ជូន អនុរដ្ឋមន្ត្រីក្រសួងសុខាភិបាលលោក Truong Quoc Cuong (ឆ្វេង) នូវ វ៉ាក់សាំង AstraZeneca ចំនួន ៣០ ម៉ឺនដូស


នាថ្ងៃទី៦ ខែតុលា ឆ្នាំ២០២១ នាយករដ្ឋមន្រ្តីវៀតណាម លោក Pham Minh Chinh បានផ្ញើលិខិតថ្លែងអំណរគុណជូននាយករដ្ឋមន្ត្រីអូស្ត្រាលី លោក Scott Morrison ដែលបានជួយឧបត្ថម្ភវ៉ាក់សាំង និងសំភារៈបរិក្ខាពេទ្យប្រយុទ្ធប្រឆាំងជំងឺរាតត្បាតកូវីដ ១៩ ដល់វៀតណាម។

មុននេះ នារសៀលថ្ងៃទី ៦ ខែតុលា នៅទីក្រុងហាណូយ លោកស្រី Robyn Modie ឯកអគ្គរដ្ឋទូតអូស្រ្តាលីប្រចាំនៅវៀតណាមបានប្រគល់ជូន អនុរដ្ឋមន្ត្រីក្រសួងសុខាភិបាលលោក Truong Quoc Cuong នូវ វ៉ាក់សាំង AstraZeneca ចំនួន ៣០ ម៉ឺនដូសបន្ថែមទៀត ដែលផលិតនៅអូស្ត្រាលី រូមមានសំភារៈបរិក្ខាពេទ្យជាច្រើនទៀត។

នាបច្ចុប្បន្ននេះ អូស្ត្រាលីបានប្រគល់វ៉ាក់សាំងចំនួន ៧០ ម៉ឺនដូសជូនដល់វៀតណាម (ក្នុងចំណោមវ៉ាក់សាំងសរុបចំនួន ១,៥ លានដូស ដែលប្រទេសនេះបានសន្យា)។ អូស្រ្តាលីក៏បានប្រកាសថា នឹងជួយឧបត្ថម្ភ វាក់សាំងចំនួន ៣,៧ លានដូសបន្ថែមទៀតដល់វៀតណាម នាពេលខាងមុខ ដោយនាំចំនួនវ៉ាក់សាំងសរុបដែល អូស្ត្រាលីបានសន្យាជួយឧបត្ថម្ភវៀតណាមឡើង ៥,២ លានដូស ៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ