28/01/2021 16:13 GMT+7 Email Print Like 0

នាយករដ្ឋមន្រ្តីវៀតណាមដាក់ចេញកម្មវិធីផ្លាស់ប្តូរថ្មីនូវបច្ចេកវិទ្យាជាតិរហូតដល់ឆ្នាំ ២០៣០

គោលដៅរបស់កម្មវិធីនេះគឺជួយសម្រួលនិងគាំទ្រសហគ្រាសក្នុងការផ្ទេរ ផ្លាស់ប្តូរថ្មីនិងធ្វើសុក្រិត្យនូវបច្ចេកវិទ្យា ដើម្បីបង្កើតឡើងផលិតផលប្រកបដោយគុណភាពនិងតម្លៃបន្ថែមខ្ពស់ ព្រមទាំងជំរុញការផ្ទេរបច្ចេកវិទ្យាសម្រាប់ការអភិវឌ្ឍកសិកម្មនៅតំបន់ជនបទ តំបន់ព្រៃភ្នំនិងតំបន់ដែលមានស្ថានភាពសេដ្ឋកិច្ច-សង្គមដែលជួបការលំបាកនិងលំបាកពិសេសផងដែរ។
 

រូបថតឧទាហរណ៍ (ប្រភពៈ baochinhphu.vn)


នាយករដ្ឋមន្រ្តីវៀតណាមទើបតែដាក់ចេញកម្មវិធីផ្លាស់ប្តូរថ្មីនូវបច្ចេកវិទ្យាជាតិរហូតដល់ឆ្នាំ២០៣០។ គោលដៅរបស់កម្មវិធីនេះគឺជួយ សម្រួលនិងគាំទ្រសហគ្រាសក្នុងការផ្ទេរ ផ្លាស់ប្តូរថ្មីនិងធ្វើសុក្រិត្យនូវបច្ចេកវិទ្យា ដើម្បីបង្កើតឡើងផលិតផលប្រកបដោយគុណភាពនិងតម្លៃបន្ថែមខ្ពស់ ព្រមទាំងជំរុញការផ្ទេរបច្ចេកវិទ្យាសម្រាប់ការអភិវឌ្ឍកសិកម្មនៅតំបន់ជនបទ តំបន់ព្រៃភ្នំនិងតំបន់ដែលមានស្ថានភាពសេដ្ឋកិច្ច-សង្គមដែលជួបការលំបាកនិងលំបាកពិសេសផងដែរ។

គួរបញ្ជាក់ថា តាមគោលដៅដែលរហូតដល់ឆ្នាំ ២០២៥ ចំនួនសហគ្រាសដែលអនុវត្តការផ្លាស់ប្តូរថ្មីបច្ចេកវិទ្យានឹងកើនឡើងជាមធ្យម ១៥% / ឆ្នាំ។ ១០០% នៃសហគ្រាសដែលផលិតផលិតផលសំខាន់ៗ នឹងចូលរូមដោយផ្ទាល់នៅក្នុងកម្មវិធីនេះ ដើម្បីបង្កើតឡើងជាអង្គការស្រាវជ្រាវនិងអភិវឌ្ឍន៍ ហើយមានមានវិស័យផលិតកម្មធំៗ ពី ៣ ទៅ ៥ នឹងផលិតផលិតផលសំខាន់ៗធ្វើជាម្ចាស់ ឬបង្កើតឡើងបច្ចេកវិទ្យាជឿនលឿនក្នុងខ្សែសង្វាក់តម្លៃ ដើម្បីផលិតផលិតផលដែលមានតម្លៃបន្ថែម និងមានការប្រកួតប្រជែងខ្ពស់នៅលើទីផ្សារផងដែរ៕

បណ្តាព័ត៌មានបានផ្សាយ